ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នៅទីបំផុត! បញ្ជួនមេឈ្មួញរកស៊ីដីល្បីឈ្មោះទួច ហឿន ដាក់ពន្ធនាគារមណ្ឌលគិរី ក្រោមបទចោទលួចអចលនទ្រព្យអ្នកដទៃ

នៅទីបំផុត! បញ្ជួនមេឈ្មួញរកស៊ីដីល្បីឈ្មោះទួច ហឿន ដាក់ពន្ធនាគារមណ្ឌលគិរី ក្រោមបទចោទលួចអចលនទ្រព្យអ្នកដទៃ

មណ្ឌលគិរីៈ នៅទីបំផុត ឈ្មួញដីធ្លី និងជាអតីតគ្រូបង្រៀនផងនោះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូង

ខេត្តមណ្ឌលគិរី សម្រេចបញ្ជួនទៅឃុំខ្លួនក្នុងពន្ធនាគារហើយកាលពីថ្ងៃទី០៧មេសាឆ្នាំ២០២០ម្សិលមិញនេះបើ

យោងទៅលើលោកមាស ប្រុស ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីអោយដឹងនៅព្រឹកថ្ងៃទី០៨មេសា

ឆ្នំា២០២០ ។

 

ផ្អែកតាមពាក្យបណ្តឹងរបស់ឈ្មោះកាន់ ប៊ុនថាំ បានដាក់ពាក្យបណ្តឹងទប់ស្កាត់មួយចោទថា ឈ្មោះទួច ហឿន

អាយុ៣៧ឆ្នាំ បានប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុតាមមាត្រា២៤៨នៃច្បាប់ភូមិបាល។ ជនសង្ស័យបានធ្វើអោយខូចខាតដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ។ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ តាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌ ព្រមទាំងរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩១នៃក្រមព្រហ្មទណ្ឌផងទៀត។

 

ព្រះរាជអជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីលោកម៉ម វណ្ណដា កាលពីល្ងាចថ្ងៃទី០៧មេសា បានបញ្ជាក់ថាជនត្រូវចោទឈ្មោះទួច ហឿន ត្រូវចៅក្រមសម្រេចអោយឃុំខ្លួនហើយ ក្នុងសំណុំរឿងទី២ ខណៈដែលគេមានរហូតដល់ទៅ៣រឿងឯណោះ។លោកព្រះរាជអជ្ញារងបន្តថា ជនត្រូវចោទ មានរឿងត្រូវគេចោទប្រកាន់ច្រើនករណីផ្សេងៗ សំណុំរឿងក៏ផ្សេងៗគ្នាដែរ។ ក្នុងការចាប់ខ្លួនអតីតឈ្មួញដីល្បីឈ្មោះរូបនេះផងទៀត កាលពីយប់ថ្ងៃទី០៥ខែមេសា ក្រុមគ្រួសារដែលរួមមានប្រពន្ធ ឪពុកម្តាយ បងប្អូន របស់ជនត្រូវចោទចំនួន៥នាក់ ក៏បានផ្ទុះហឹង្សាដាក់កម្លាំងកងរាជអាវុធហត្ថខេត្ត មណ្ឌលគិរីមុខសាលាដំបូងខេត្តមណ្ឌលគិរី បំណងរំដោះជនត្រូវចោទថែមទៀតផង។

 

នៅព្រលឹមស្រាងៗថ្ងៃទី០៦មេសា កងរាជអាវុធហត្ថក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្រីហែម បូណារ៉ែល បានចាប់ខ្លួន សមាជិកមនុស្សទាំង៥នាក់ បានចំនួន៣នាក់ មានម្តាយ បងប្រុសនិងប្រពន្ធ របស់ជនត្រូវចោទឈ្មោះទួចហឿន ឯពីរនាក់ទៀតមានឪពុកនិងអ្នកមិនស្គាល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់។

 

ករណីនេះ លោកហែមបូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្តឹងជនសង្ស័យ

ទាំង៥នាក់ ដែលប៉ុនប៉ងរំដោះជនត្រូវចោទ ទៅស្ថាប័ណតុលាការរួចហើយដែរ ប៉ុន្តែចំណាត់ការបន្តលោកនៅពុំទាន់ដឹងទដ ដោយនៅពេលនេះ លោកត្រូវកាពារនិងថែររក្សាជនសង្ស័យទាំងអស់សិន តាមបញ្ញើររបស់ស្ថាប័ណតុលាការ។

 

ករណីចាប់ខ្លួនជនត្រូវចោទឈ្មោះទួច ហឿននិងក្រុមគ្រួសារ ជាករណីដ៏កក្រើកមួយនិងមានការសាទរពីពលរដ្ឋជាច្រើន គ្រាដែលកន្លងមក ជនត្រូវចោទត្រូវបានមហាជនបញ្ជាក់ថា តែងអាងខ្នងបង្អែកនិងខ្សែរនិយម រំលោភ កេងប្រវ័ញដីធ្លី គេមិនតិចនោះឡើយ។ ទោះជាយ៉ាងណា ក្រុមព្យាយាមចូលរំដោះជនត្រូវចោទ នៅមិនទាន់ទទួលបាន​សេចក្តីរាយការអំពីចំណាត់ការនៅឡើយនោះទេ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី០៨មេសានេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya