ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាលប្រកាស ៖ មានអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថ្មីទៀត

ក្រសួងសុខាភិបាលប្រកាស ៖ មានអ្នកជាសះស្បើយថ្មីរហូតដល់ចំនួន៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថ្មីទៀត

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកជាសះស្បើយទាំង៥នាក់រួមមាន៖

* បុរសជនជាតិបារាំង០២នាក់៖ បុរសអាយុ៦៣ឆ្នាំ និងបុរសអាយុ៦៧ឆ្នាំ ជាអ្នកទេសចរបារាំង បានសម្រាកព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមាន វីរុសកូវីដ១៩ ចំនួន២លើក។ ពួកគេកំពុងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសណ្ឋាគារ ដើម្បីរង់ចាំជើងហោះហើយត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

* បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង បានជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។

* បុរសជនជាតិខ្មែរអាយុ២៨ ឆ្នាំនៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តិភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែត្រច្រើន) បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya