ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » អគ្គីភ័យលេបត្របាក់ផ្ទះ អស់២ខ្នង នៅភ្នំពេញ

អគ្គីភ័យលេបត្របាក់ផ្ទះ អស់២ខ្នង នៅភ្នំពេញ

ភ្នំពេញ ៖​ ​កាលពីវេលាម៉ោង១២​ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០​ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង​ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ  ។

ម្ចាស់ផ្ទះមានឈ្មោះ អាង ណាក់  ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ  និងប្រពន្ធមានឈ្មោះ ​

ចាន់ ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ផ្ទះដែលឆេះមានទំហំ៦ម៉ែត្រ គុណនិង ១៥ម៉ែត្រ ក្រោមថ្ម

ឈើលើ ២ខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាន សង្កាត់ រលួស  ខណ្ឌដង្កោ។

​ ដំបូងឡើយពួកគាត់ឃើញភ្លើងឆាបឆេះពីខាងក្រោយខាងលើដំបូលផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនង ទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ទឹកពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ៣ គ្រឿងបានបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១និង ២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។​ ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣ គ្រឿង​ ចំណែកឯការខូចខាតគឺផ្ទះពីរខ្នងឆេះទាំងស្រុង​ ។ ចំពោះ មូលហេតុ សមត្ថកិច្ចមិនទាន់ដឹងនៅឡើយ។

​ ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា ពួកគាត់ ទុកផ្ទះនេះចោលរយៈពេលជាង ២ខែមកហើយ​ ដោយផ្ទះនេះចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរ​ ដោយសារមិនបានបង់លុយឲ្យពួកគាត់។​ ហើយខណៈពេលដែលភ្លើងកំពុងតែឆេះ​ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ត្រូវបានអគ្គីភ័យឆាបឆេះទៅហើយ។ ហើយជំហានដំបូងគាត់ជាម្ចាស់ផ្ទះបានសន្និដ្ឋានថាប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសារ

តែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិសនី ហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់សោរចោល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya