ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីគ្រឿងញៀន នៅបាត់ដំបង

បាត់ដំបង:  កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០ អនុវត្តតាម មតិដឹកនាំជាប់ជាប្រចាំរបស់ឯក ឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិង ដោយបាន ការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពី លោក ឧ ត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានកម្លាំងនគរបាលស្រុកមោងឫស្សី ដែលមាន លោក វរសេនីយ៍ទោ ស គឹមឡុង ជាអធិការនគ រ បាលស្រុក បានជម្រុញដឹកនាំឲ្យមានការបង្រ្កាបករណី រក្សាទុកដោយ ប្រើប្រាស់ ដឹកជញ្ជូន ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ករណី ក្នុងមូលដ្ឋានក្រុមទី១៤ភូមិឫស្សី២ ឃុំមោង និងភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោងឫស្សី

ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកជំ នាញរបស់អធិការដ្ឋាននគរបាលស្រុក និងមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ប៉ុស្តិ៍នគរបាលរដ្ឋបា លព្រៃស្វាយ ចូលរួមអនុវត្តក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់គឺ ៖
១-ឈ្មោះ សួស ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មាន ទីលំនៅ ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ពុំ សមុន្នី ហៅស្រីស ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះ មិត្ត លី ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិស្រម៉មាស ឃុំព្រៃស្វាយ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង។
-ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំ នួន០៤ថង់ មានទម្ងន់ ៧,៣១ក្រាម
-ម៉ូតូចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។

បញ្ជូនជនសង័្សយទាំង០៣នាក់ ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញ នៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya