ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សាហាវមែន គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះ ក្មេងទំនើងចិត្តខ្លាំង ចំនួន៣នាក់ បានស្វែងតាមរកគូទំនាស់ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ នៅបន្ទាយមានជ័យ

សាហាវមែន គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះ ក្មេងទំនើងចិត្តខ្លាំង ចំនួន៣នាក់ បានស្វែងតាមរកគូទំនាស់ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០  នេះពិតជាចិត្តសាហាវមែនគ្រាន់តែ ទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះក្មេងទំនើងចិត្តខ្លាំងចំនួន៣នាក់ បានស្វែងតាម រកគូទំនាស់ ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំ ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាប ចាប់ខ្លួនបាន ក្រោយពីទទួល បានពាក្យបណ្ដឹងពីជនរងគ្រោះ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ។

ជនសង្ស័យទាំង២មានឈ្មោះ ១កែវ វាសនា ២ឈ្មោះ សួង សាវ័ន្ត រស់នៅ ក្នុងក្រុងប៉ោយប៉ែត ។នៅថ្ងៃកើតហេតុក្រុមជនសង្ស័យបានទំនាស់ពាក្យសម្តីគ្នាជាមួយជនរងគ្រោះតាមរយ:លេងហ្វេសបុក ដោយជនរងគ្រោះធ្លាប់បានគំរាមវាយពួកគេជាច្រើនលើកដោយសារក្រុមខ្លួនកើតទុកមិនសុខចិត្តក៏ប្រមូលបក្សខ្លួន៣នាក់ស្វែងរកជនរងគ្រោះ នៅពេលជួបប្រទះឃើញជនរងគ្រោះឈ្មោះ ធឿន ថាច។ ឈ្មោះ អាហ័ង ជាជនដៃដល់បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសត្រង់កខាងឆ្វេង ធ្ងន់ធ្ងរក្រោយពីធ្វើសកម្មភាពរួចឈ្មោះអាហ័ងបានគេចខ្លួនបាត់កំលាំងអាវុធហត្ថក្រុងបានធ្វើការស្រាវ

ជ្រាវ ចាប់ឃាត់ខ្លួនបក្សពួកបានចំនួន២នាក់ មានឈ្មោះ កែវ វាសនា និងឈ្មោះ សួង សាវ័ន្ត បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
ជនសង្ស័យទាំង២នាក់ ជាបក្សពួកឈ្មោះហ័ង ត្រូវ បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាមច្បាប់ហើយដែរ។ ចំណែកជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ហើយកំពុងគេចខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya