ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » លោកថេង កុសល នាយប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី៣ បានបដិសេធចំពោះព័ត៌មាន ក្នុងស្រុកមួយចំនួន បានចោទថា លោកមានការធ្វេសប្រហែស ជនសង្ស័យ ចាប់ចងដៃស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួនពីប៉ុស្តិ៍ប៉ូលិសចោមចៅទី៣

លោកថេង កុសល នាយប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅទី៣ បានបដិសេធចំពោះព័ត៌មាន ក្នុងស្រុកមួយចំនួន បានចោទថា លោកមានការធ្វេសប្រហែស ជនសង្ស័យ ចាប់ចងដៃស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួនពីប៉ុស្តិ៍ប៉ូលិសចោមចៅទី៣

ភ្នំពេញ:  លោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានប្រាប់ឲ្យដឹថា នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ថា លោកសុំបដិសេធ និងច្រានចោលទាំងស្រុង នូវព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ជនសង្ស័យដែលចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែ បានរត់គេចខ្លួនពីប៉ុស្តិ៍ចោមចៅ៣ ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

លោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានបដិសេធចំពោះព័ត៌មាន ក្នុងស្រុក មួយចំនួន បានចោទថា លោកមានការធ្វេសប្រហែស ដោយបណ្តោយឱ្យជនសង្ស័យឈ្មោះ អ៊ូ ប៊ុនធី ដែលចាប់ចងដៃស្ត្រីមានផ្ទៃពោះ៤ខែ រត់ចេញពីប៉ុស្តិ៍ ខណ:កំពុងសាកសួរ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺមានការ បង្ហើបប្រាប់ពីនគរបាលមួយរូប មិនបញ្ចេញឈ្មោះ បានប្រាប់ថា ខណ:ប៉ូលិសកំពុងសរសេរកំណត់ហេតុ ស្រាប់តែជនសង្ស័យ បានធ្វើជានិយាយទូរស័ព្ទ រួចឡើងកង់បីគេចខ្លួនតែម្តង ។ ក្រោយមក សមត្ថកិច្ចបានទៅចាប់ខ្លួនមកវិញ នៅឯមន្ទីរពេទ្យ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បញ្ជាក់ថា ខាងជនរងគ្រោះ បានទាមទារសំណងពីជន សង្ស័យចំនួន៥ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង ដែលនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ភាគី ទាំងខាងកំពុងជួបចរចាគ្នា នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ លទ្ធផលយ៉ាងណានោះ គឺ នៅពុំទាន់ដឹងនៅឡើយទេ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya