ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូ បានជាបន្តបន្ទាប់ នៅភ្នំពេញ

ឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូ បានជាបន្តបន្ទាប់ នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី សហការជាមួយជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់បន្ថែមទៀត ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លីបាញ់ខ្យលភ្ជុងគំរាមប្លន់យកម៉ូតូ) នៅចំណុចមុខសាលាSOS ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង០៣និង០០នាទី ។

ជនសង្ស័យមានឈ្មោះ សេក វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនខាងលើធ្វើឡើងនៅមុខផ្ទះសំណាក់គូរ៉ូ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់ខ្យលផ្ជង់គំរាមប្លន់យកម៉ូតូ ពីជនរងគ្រោះឈ្មោះ ស៊ីម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវមហាវិថីម៉ៅសេទុង សង្កាត់បឹងឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យប្លន់យក ម៉ាកនិច ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ1DO-8221 ។  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya