ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រតិបត្តិការឆែកឆេរសណ្ឋា​គា​រ​មណ្ឌលគិរី ហៅសណ្ឋាគារ ស.ឡា កំពុងលួចបើកល្បែងអនឡាញ នៅមណ្ឌលគិរី

ប្រតិបត្តិការឆែកឆេរសណ្ឋា​គា​រ​មណ្ឌលគិរី ហៅសណ្ឋាគារ ស.ឡា កំពុងលួចបើកល្បែងអនឡាញ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោកមាស វឌ្ឍនា ព្រះរាជអាជ្ញាររងខេត្ត នារសៀល ថ្ងៃទី០៧ មេសា ២០២០ បាន​ចុះប្រតិបត្តិការឆែកឆេរសណ្ឋា​គា​រ​មណ្ឌលគិរី ហៅសណ្ឋាគារ ស.ឡា ស្ថិតនៅភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយទទួលព័ត៌មានថា សណ្ឋាគារមួយ នេះកំពុងលួចបើកល្បែងអនឡាញ ដែលត្រូវរាជរដ្ឋាភិបាលហាមឃាត់នាពេលកន្លងមក។

លោក មាស វឌ្ឍនា បានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា សណ្ឋាគារស.ឡា កំពុងជួលឲ្យជនជាតិចិនបើកលេងល្បែងតាមអ៊ីនធ័រណែត លោកបានដឹកនាំកម្លាំង ចម្រុះចុះពិនិត្យតាមបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារចំនួន៧០បន្ទប់ តែមិនបានរកឃើញមាន តម្រុយណាមួយដែលអនុញ្ញាតឲ្យអ្នកទាំងនោះអាចបើកអាជីវកម្មល្បែងអនឡាញនោះទេ។  តែពិតជាមានជនជាតិចិនកំពុងស្នាក់នៅក្នុងសណ្ឋាគារនេះពិតមែន។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ជនជាតិចិនដែលកំពុងស្នាក់នៅសណ្ឋាគារនេះមានចំនួ​ន​​៦១នាក់ ។ហើយពួកគេបានជួលសណ្ឋាគារនេះជិតមួយឆ្នាំមកហើយ ដោយមានអ្នកខ្លះស្នាក់នៅយូរ ចំណែកខ្លះទៀតស្នាក់នៅរយៈពេលខ្លី។

ជុំវិញករណីខាងលើនេះ លោក នុត បឿន អភិបាលរងក្រុងសែនមនោរម្យបានឲ្យដឹងថា ក្រោយពីចុះធ្វើការស៊ើបអង្កេតរបស់អាជ្ញាធរ ជនជាតិចិនទាំងនោះត្រូវបានគេដឹងថា ភាគច្រើនជាអ្នកជំនួញចូលមករកស៊ីក្នុងខេត្តមណ្ឌលគិរី ហើយខ្លះទៀតគ្រាន់តែជាភ្ញៀវទេសចរណ៏ប៉ុនណោះ។

លោកអភិបាលរងក្រុងបន្តថា ដោយបញ្ហាកូវីដ១៩កំពុងកើតមាននាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគចិនទាំងនោះ មិនទាន់អាចចេញរកស៊ីបាននៅឡើយ។ដូច្នេះពួកគេស្នាក់នៅជាក្រុម ប៉ុណ្ណោះអាសន្ននៅសណ្ឋាគារមណ្ឌលគិរីនេះ។  លោក នុត បឿន បានបញ្ជាក់ថា បើសិននៅសណ្ឋាគារនេះមានបើកល្បែងអនឡាញមែននោះ លោកនិងធ្វើរបាយការណ៏ទៅថ្នាក់ដឹកនាំដើម្បីបង្ក្រាបភ្លាមៗទៅតាមច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya