ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់វៃទៅលើស្ត្រី ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅកណ្តាល

សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់វៃទៅលើស្ត្រី ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅកណ្តាល

ខេត្តកណ្តាល៖  លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន បុរសម្នាក់វៃទៅលើស្ត្រី ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា “តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ។

ប្រព្រឹត្តនៅលើកោះ៩៣ ភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី។
ជនរងគ្រោះឈ្មោះ សម្បត្តិ លក័្ខ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក០២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះ សន សុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក០២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះបានទៅធ្វើស្មៅសំអាតដីរបស់ខ្លួននៅលើកោះក្រោយផ្ទះ ស្របពេលនោះជន សង្ស័យកំពុងបូមទឹកស្រោច ដំណាំលើដីជាប់ព្រំជាមួយជនរងគ្រោះ ហើយទឹកបានហូរមកលើដីជនរងគ្រោះ ឃើញដូចនេះ ជនរងគ្រោះបានលើក ទុយោទឹករបស់ជនសង្ស័យ នោះចេញ ភ្លាមនោះជនសង្ស័យខឹងបានជេប្រមាថ ទៅលើជនរងគ្រោះ ព្រមទាំងស្ទុះទៅទះកំផ្លៀងជនរងគ្រោះ មួយដៃស្តាំចំថ្ពាល់ខាងស្តាំបណ្តាលឲ្យវិលមុខដួលទៅលើដី មុតឈើស្រួចចំប្រអប់ជើងខាងស្ដាំចេញឈាម ហើយជ្រុះក្រវិលមួយចំហៀងទៀត ភ្លាមនោះជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិនគរបាលរដ្ឋបាលគគីរធំ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យមកប៉ុស្តិដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ឈានដល់បញ្ជូនទៅតុលាការសម្រេចឃុំខ្លួន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya