ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ:  នៅ ត្រង់ចំណុចរង្វង់មូលស្ពានព្រែកសំរោង លើផ្លូវថៃហ្គរ័ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីម៉ូតូបុករង្វង់ស្ពានព្រែកសំរោង នៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០  ។ ម៉ូតូម៉ាក យ៉ាមហា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FE-1688 បើកបរដោយឈ្មោះ អោ ណុន ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ជិះគ្នា ២នាក់ អ្នករួមដំណើរឈ្មោះ ជា ដារ៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ (រងរបួសធ្ងន់) មុខរបរ កម្មករ ស្នាក់នៅភូមិព្រែកតាស ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដោយល្បឿនលឿន ចាប់ហ្រ្វាំង មិនទាន់ជ្រុលទៅបុករង្វង់មូលស្ពានតែម្ដង។  សមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យ ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya