ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បណ្តាលឱ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ ​ស្រុក​ឆែប​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅព្រះវិហារ ​

បណ្តាលឱ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ ​ស្រុក​ឆែប​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅព្រះវិហារ ​

ព្រះវិហារ​ឪ៖​  កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក​ម៉ូតូ​របួសធ្ងន់​ប្រុស​ស្រី​២​នាក់​ លើផ្លូវ​ជាតិ​លេខ​៩​ត្រង់ចំណុច​ស្ពាន​ទី​១២​ភូមិ​ឆែប​កើត​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​  ​។​

អ្នកបើករថយន្ត​ឈ្មោះ​ស្មី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​បើករថយន្ត​នៅ​ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។ ​រថយន្ត​ម៉ាក​ហី​យ៉ាន់​ដាយ​ពណ៌​ស​ខៀវ​ពាក់​ស្លាក​លេខ​ប​,​មានជ័យ​៣A១៦២០ គ្មាន​របួស​។​អ្នកបើក​ម៉ូតូ​ឈ្មោះ រិ​ន​ប្រុស​អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្នល់​បែក ស្រុក​ចំការលើ ខេត្តកំពង់ចាម​របួស​ធ្ងន់​។ ​អ្នករួមដំណើរ​ឈ្មោះ​រិ​ន​ស្រី​ឡេ​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្នល់់បំបែក​ស្រុក​ចំការលើ ខេត្តកំពង់ចាម​របួស​ធ្ងន់​។​ ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​០១០​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ចាម​១E៩៩៦០​។​ បន្ទាប់​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​និង​កម្លាំង​ប៉ុស្តិ៍​ឆែប​១​បាន​យក​ជនរងគ្រោះ​បញ្ជូនទៅ​ប​ណ្ឌ​ល​សុខភាព​ឆែប​ក្រោយមក​បាន​បញ្ជូន​ជនរងគ្រោះ​បន្តទៅ​មន្ទី​ពេ​ទ្រ​១៦​មករា​។ ​រីឯ​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya