ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រើ​ហ្វេ​ស​ប៊ុ​ក​ស្ទង់​មតិ សម្រាប់​ការរៀបចំ​បោះឆ្នោត​ឡើងវិញ លោក​សម រង្ស៊ី​ ​

ប្រើ​ហ្វេ​ស​ប៊ុ​ក​ស្ទង់​មតិ សម្រាប់​ការរៀបចំ​បោះឆ្នោត​ឡើងវិញ លោក​សម រង្ស៊ី​ ​

ភ្នំពេញ​៖ លោក សម រង្ស៊ី​បាន​អះអាងថា “​ដោយសារ​ទំព័រ Facebook របស់ខ្ញុំ មាន​អ្នកតាមដាន​ច្រើនជាងគេបង្អស់​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​អាច​រៀបចំ​ការស្ទង់មតិ លើ​បញ្ហា​ជាតិ​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​មតិ​ប្រជាពលរដ្ឋ តាម​វិធី​បច្ចេកទេស​ស្ទង់​មតិ ដូចដែល​គេ​តែងតែ​រៀបចំ​ធ្វើ ក្នុងប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​”​។​

​លោក សមរង្ស៊ី​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​បានធ្វើ​ការស្ទង់មតិ​មួយ​តាមរយៈ ហ្វេ​ស​ប៊ុ​ក​របស់លោក​ដើម្បីអោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បញ្ចេញមតិ ថា​តើ​ពួកគេ​គាំទ្រ​ជំហរ របស់​គណបក្ស​ស​ង្ក្រោះ​ជាតិ ដែល​ចង់អោយមាន​ការបោះឆ្នោត​ឡើងវិញ​ដែរឬទេ​។ លោក​និយាយទៀតថា បញ្ហា​ទីមួយ ដែល​លើកឡើង​ថ្ងៃនេះ គឺ​ទាក់ទង​នឹង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ​២០១៣​។

លោក​បាន​ស្នើអោយ​ប្រជាពលរដ្ឋ​ឆ្លើយ​នឹង​សំនួ​រថា​តើ​លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ​២០១៣ ដែល​ប្រកាស​ដោយ គ​.​ជ​.​ប​. ត្រឹមត្រូវ​តាម​ឆន្ទៈ​ប្រជា រាស្ត្រ ម្ចាស់ឆ្នោត ឬទេ​? បើ​ត្រឹមត្រូវ គឺ​មិនចាំបាច់​បោះឆ្នោត​ឡើងវិញ​ទេ តែបើ​មិន​ត្រឹមត្រូវ គឺ​ត្រូវតែមាន​ការបោះឆ្នោត​ឡើងវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya