ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សារព័ត៌មាន CNN ចេញផ្សាយ! ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ឡើងដល់ចំនួនជាង១០,០០០នាក់ហើយ

សារព័ត៌មាន CNN ចេញផ្សាយ! ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ឡើងដល់ចំនួនជាង១០,០០០នាក់ហើយ

(អាមេរិក)៖  យោងតាមសកលវិទ្យាល័យ Johns Hopkins ដែលជាអ្នកតាមដានជាប់ជានិច្ចលើស្ថានការណ៍ នៃវីរុសកូរ៉ូណាថ្មី (COVID-19) ទាំងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានបង្ហាញតួលេខឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក កាន់ដល់ចំនួន១០,៣៣៥នាក់ហើយ ខណៈអ្នកឆ្លងកើនលើស៣៥ម៉ឺននាក់ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។

បន្ទាប់ពីមានករណីស្លាប់ថ្មីចំនួន៧៥៥នាក់បន្ថែមទៀត បានធ្វើឲ្យចំនួនស្លាប់នៅសហរដ្ឋអាមេរិក ដោយសារកូវីដ ដល់ចំនួន១០៣៣៥នាក់នេះ។

បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រទេសបារាំងឯណោះវិញក៏មានករណីស្លាប់ថ្មីៗបន្ថែមទៀតច្រើនផងដែរ ដោយក្នុងរយៈពេល២៤ម៉ោងមានករណីស្លាប់ដោយសារកូវីដរហូតដល់ ៨៣៣នាក់ ធ្វើឲ្យចំនួនតួលេខស្លាប់កើនដល់ ៨៩១១នាក់ ខណៈការឆ្លងជំងឺដ៏សាហាវនេះបានកើនដល់ជិត១០ម៉ឺនករណីនៅប្រទេសបារាំង។

សម្រាប់នៅលើពិភពលោក ចំនួនសរុបអ្នកឆ្លងកើនដល់ជាង១.៣លាននាក់ និងចំនួនអ្នកស្លាប់មានជាង៧ម៉ឺននាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya