ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅទីបំផុត! អតីតប្តីនិងជាមន្ត្រីនគរបាលខណ្ឌសែនសុខ ដែលបាញ់បុរសម្នាក់ បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួន និងកូនស្រីរបួសធ្ងន់ សមត្ថកិច្ចចាប់ខ្លួនបានហើយ

នៅទីបំផុត! អតីតប្តីនិងជាមន្ត្រីនគរបាលខណ្ឌសែនសុខ ដែលបាញ់បុរសម្នាក់ បែរត្រូវចំអតីតប្រពន្ធរបស់ខ្លួន និងកូនស្រីរបួសធ្ងន់ សមត្ថកិច្ចចាប់ខ្លួនបានហើយ

(ភ្នំពេញ)៖  នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០    អតីតប្តីជាមន្រ្តីនគរបាលខណ្ឌសែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ  នាស្រុកកៀនស្វាយ ខេត្តកណ្តាល កន្លែងដែលជនដៃដល់រូបនោះ បានគេចខ្លួនពីការតាមចាប់ទៅទីនោះ។

ស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ (ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង។ ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចនាំជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

បើតាមស្រ្តីម្នាក់ជាបងស្រីរបស់ជនដៃដល់បានថ្លែងឲ្យដឹងថា ជនដៃដល់មានកំហឹងយូរហើយ ជាមួយបុរសនោះ ដោយធ្លាប់និយាយថា ប្រសិនបើលះលែង ជាមួយគាត់ហើយ ទៅយកបុរសម្នាក់នោះ គឺគាត់នឹងតាមបាញ់សម្លាប់ហើយ។

ចុងបញ្ចប់ថ្ងៃនេះប្អូនរបស់គាត់ ដែលជាមន្រ្តីនគរបាលខណ្ឌសែនសុខ តាមដានឃើញអតីតប្រពន្ធ និងកូនស្រី ជិះរថយន្តជាមួយបុរសនោះ បានប៉ុនប៉ងបាញ់សម្លាប់បុរសនោះ ប៉ុន្តែបែរជាត្រូវប្រពន្ធ និងកូនស្រីខ្លួនឯងទៅវិញ។ ក្រោយពីបាញ់សម្លាប់ហើយ គាត់បានរត់គេចខ្លួនផ្ទះរបស់បងស្រីរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ស្ត្រីម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាល បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាជាមួយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់ដែលគេសង្ស័យមានទំនាក់ទំនងស្នេហាជាមួយស្រីរងគ្រោះបានអះអាងថា  នៅមុនកើតហេតុម៉ោងប្រមាណ ៨៖១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះ ជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជា អតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរគន្ធបុប្ផា។

បន្ទាប់ពីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជនរងគ្រោះត្រូវបានសមត្ថកិច្ចរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។ បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលេងលះគ្នាមួយរយៈពេលមកហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya