ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​គ្រោះថ្នាក់ចរាចរណ៍ ឡាន​បុក​​ម៉ូតូ ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ នៅកំពត

​គ្រោះថ្នាក់ចរាចរណ៍ ឡាន​បុក​​ម៉ូតូ ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ នៅកំពត

កំ​ពតៈ​ កាលពី​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​រថយន្តបុក​ម៉ូតូ​ពេល​កំពុងធ្វើដំណើរ​ច្រាស់ទិស​គ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត​ ​។

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​ជ្រី ​ប្រុស​ អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​បាក់​នឹម​ឃុំ​ច្រេស​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​អ៊ឹ​ត​ដា​វុ​ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​កណ្តោល​ឃុំ​កណ្តោល​ស្រុក​ទឹកឈូ​ខេត្តកំពត​។​

​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៥​ខែមេសា​ ​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ស្ថិតក្នុង​ទឹកដី​ភូមិ​នារាយណ៍​ឃុំ​នារាយណ៍ ស្រុក​ឈូក​រវាង​រថយន្ត​និង​ម៉ូតូ​ពេល​កំពុងធ្វើដំណើរ​ច្រាស់ទិស​គ្នា​។​ ហេតុការណ៍​នេះ​បាន​បណ្តាលឱ្យ​បុរស​ម្នាក់​ដែលជា​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​។​

ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ដេញតាម​ឃាត់ខ្លួន​ បាន​ពេល​ព្យាយាម​រត់គេច​ពី​កន្លែងកើតហេតុ​ប្រហែល​១០​គីឡូម៉ែត្រ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya