ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូនចោរឆក់ ០៤នាក់ ទៅតុលាការ នៅភ្នំពេញ

បញ្ជូនចោរឆក់ ០៤នាក់ ទៅតុលាការ នៅភ្នំពេញ

(ភ្នំពេញ)៖   សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ។

នៅព្រឹកមិញជនសង្ស័យ៣នាក់រួមមាន

*ទី១៖ ឈ្មោះ ចាន់ រដ្ឋា ហៅខ្លី ភេទប្រុស អាយុ ២៣ឆ្នាំ
*ទី២៖ ឈ្មោះ ចិន ដា ហៅវែង ភេទប្រុស អាយុ ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ សុខ ច័ន្ទ ហៅតែវ ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ ទូរស័ព្ទពីជនបរទេស ជាជនជាតិបង់ក្លាដេស តែមិនបាសម្រេច ព្រោះតែជនរងគ្រោះបានដឹងខ្លួនទាន់ ហើយបានប្រតាយប្រតប់គ្នា ស្រែកឆោរឡោ ដឹងដល់កម្លាំងអាវុធហត្ថដែលកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ ក៏ធ្វើការឃាត់ខ្លួនតែម្តង នៅចំណុច ផ្លូវ១៥៦ កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ហើយបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសួរចម្លើយ។

ជនសង្ស័យទាំង ០៣នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ រួមនឹងបក្ខពួក ០២នាក់ទៀត ឈ្មោះ ម៉ាប់ អាយុប្រហែល២៥ឆ្នាំ(គេចខ្លួន) ,ឈ្មោះ ទូច(គេចខ្លួន) បានបបួលគ្នាជក់គ្រឿងញៀន ក្រោយពេលជក់រួច ពួកគេបាននាំគ្នាជិះដើររកឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយជិះម៉ូតូ ០៣គ្រឿង ម៉ាក ស្មាសវី ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1AE-8603 និងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ និងពណ៍ក្រហម លុះពេលជិះដល់ចំណុច ផ្លូវ១៥៦ កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃើញជនបរទេសម្នាក់ កំពុងដើរចុចទូរស័ព្ទ ពួកគេបានជិះទៅក្បែរ ហើយធ្វើសកម្មភាពឆក់ តែពុំបានសម្រេច ដោយជនរងគ្រោះដឹងទាន់ បានស្រែកឆោរឡោ ប្រតាយប្រតប់គ្នា ស្របពេលដែលកម្លាំងអាវុធហត្ថខណ្ឌទួលគោក ល្បាតឃើញ បានធ្វើការឃាត់ខ្លួនតែម្តង។

សម្រាប់ឈ្មោះ ចាន់ រដ្ឋា ហៅខ្លី បានបញ្ជាក់បន្ថែមថា រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០២ឆ្នា ពីបទលួច(ឆក់ទូរស័ព្ទ) ហើយចេញមកវិញក្នុងឆ្នាំ២០១៩។

ដោយឡែកនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)។

ជនសង្ស័យមានឈ្មោះ ណេត ចាន់រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋាន អាវុធ ហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន នៅចំណុចស្តុបផ្លូវវេងស្រេងក្បែររោងចក្រអ៊ីខាង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២:០០នាទី បន្ទាប់ពីរូបគេ និងបក្ខពួកឈ្មោះ ឈឹម(គេចខ្លួន)បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីស្រី្តជន រងគ្រោះដែលកំពុងជិះម៉ូតូម្នាក់ឯងធ្វើដំណើរលើដងផ្លូវ បានសម្រេច នៅចំណុច ភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្រែកឆោរឡោ ដេញតាម ផ្អើលដល់កម្លាំងអាវុធហត្ថកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានប្រដេញតាមរហូតឈានដល់ការឃាត់ខ្លួនតែម្តង។

ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេ និងបក្ខពួក ឈ្មោះ ឈឹម(គេចខ្លួន) គឺបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះខាងលើពិតប្រាកដមែន ដោយរូបគេជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ(គ្មានស្លាកលេខ) ជាមធ្យោបាយធ្វើសកម្មភាពឆក់។ ជនសង្ស័យ ខាងលើ បានបន្ថែមឲ្យដឹងទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន ជាប្រចាំថ្ងៃតាំងឆ្នាំ២០១៧ មកហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya