ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម! បុរស២នាក់ នាំគ្នាចូលព្រៃ គោលបំណងដើររកឃ្មុំ ចៃដន្យទាស់សម្តីគ្នា ទាញដំបងសំពង សម្លាប់ នៅបាត់ដំបង

ឃាតកម្ម! បុរស២នាក់ នាំគ្នាចូលព្រៃ គោលបំណងដើររកឃ្មុំ ចៃដន្យទាស់សម្តីគ្នា ទាញដំបងសំពង សម្លាប់ នៅបាត់ដំបង

បាត់ដំបង ៖   ករណីឃាតកម្មនេះបានឡើងនៅអំឡុងពេលដែលជនដៃដល់ និងជនរងគ្រោះដើររុករកឃ្មុំនៅក្នុង ភូមិសាស្ត្រចន្លោះ ពីបឹងអាកាប៉ាល់ហោះ និងបឹងអង្រ្កង ឋិតនៅក្នុងភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។ជនរងគ្រោះ និងជនសង្ស័យក្រោយពីដើរស្វែងរកឃ្មុំតាមកំប៉ូតព្រៃជាច្រើន ក៏សម្រាកហើយអង្គុយផឹកស្រាពីរនាក់ទុលមុខគ្នា ការផឹកស៊ីនេះរវាងអ្នកទាំង២បានជជែកគ្នាជាច្រើនរហូតគងសម្តីឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ចុងក្រោយជនដៃដល់បានទាញដំបងវាយសំពោងទៅលើជនរងគ្រោះផ្ទួនៗដល់សន្លប់ រួចទាញទៅលាក់នៅក្នុងព្រៃរបោះក្បែរគកន្លែងកើតហេតុតែម្តង។

ជនសង្ស័យមានឈ្មោះ ស៊ឹប សុខា ភេទប្រុស អាយុ៤០ មុខរបរមិនពិតប្រាកដ ចំណែកជនរងគ្រោះមានឈ្មោះ

ភិន ប៊ុនធឿន ហៅផាក់ឡូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នងភូមិ ឃុំកន្លែងកើតហេតុជាមួយគ្នា។

ជនរងគ្រោះ និងជនសង្ស័យបានចាកចេញពីភូមិតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងស្វែងរកឃ្មុំដើម្បីយកមកលក់ដូចរាល់ដង រហូតដល់ត្រឡប់មកវិញតែម្នាក់ឯង ពេលក្រុមគ្រួសារជនរងគ្រោះសួរនាំ ជនដៃដល់ឆ្លើយថា មិនដឹងទៅណាទេព្រោះវង្វែងគ្នានៅក្នុងព្រៃ ជាមួយគ្នា ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានទៅប្តឹងដល់សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏ចុះស្រាវជ្រាវរហូត កំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ ចំពោះមុខកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya