ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះ២ខែ ត្រូវសមត្ថកិច្ចតាមចាប់វ៉ៃខ្នោះបានម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ នៅភ្នំពេញ

ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះ២ខែ ត្រូវសមត្ថកិច្ចតាមចាប់វ៉ៃខ្នោះបានម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ នៅភ្នំពេញ

ភ្នំពេញ: នាវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ នេះត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២

សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជិន អេលីយ៉ា ភេទប្រុស អាយុ២៨ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លៀន វ៉ាន់រ៉ា ភេទស្រី អាយុ៣២ ស្នាក់នៅភូមិសន្សំកុសល៦ស ង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុ គឺនៅវេលាម៉ោង១១យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HV 9157និងមានភ្ជាប់ប្រព័ន្ធGPS ចេញពីផ្ទះបំណងទៅឌុបប្តីរបស់ខ្លួន នៅឯផ្ទះម្តាយមីង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្លួននោះទេ។ លុះទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយ គ្រឿងមិនចាំម៉ាកកាក់ពីមុខម៉ូតូគាត់ ហើយនិយាយគំរាមឲ្យចុះពីម៉ូតូ ពេលនោះគាត់មិនព្រមចុះឡើយ ភ្លាមៗម្នាក់ ក្នុងចំណោមគ្នាវា បានវាយគាត់មួយដៃចំគល់ដោះខាងស្តាំ ដោយភ័យខ្លាំងពេក ជនរងគ្រោះ បានចុះពីម៉ូតូរួចប្រគល់ឲ្យជនសង្ស័យតាមសម្រួលសុំតែរួចខ្លួន។ រហូតដល់ ម៉ោង៩ព្រឹកថ្ងៃទី ៦ខែឆ្នាំដដែលនេះ ដោយពួកវាមិនទាន់បានផ្តាច់GPSជនរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានម្នាក់ និងម៉ូតូជនរងគ្រោះឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល ។  ឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យនាំទៅសាកសួររកបក្ខពួកនិងចាក់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya