ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយដោយសារព័ត៌មាន The Washington Post ! វេជ្ជបណ្ឌិតដ៏ល្បីល្បាញ James Goodrich បាត់បង់ជីវិតដោយសារជំងឺ COVID-19

ផ្សាយដោយសារព័ត៌មាន The Washington Post ! វេជ្ជបណ្ឌិតដ៏ល្បីល្បាញ James Goodrich បាត់បង់ជីវិតដោយសារជំងឺ COVID-19

(វ៉ាស៊ីនតោន)៖  លោកវេជ្ជបណ្ឌិត ចេមស៍ ហ្គោដរីច (James T. Goodrich) អ្នកជំនាញផ្នែកសរសៃប្រសាទ ដែលបានសាងភាពល្បីល្បាញទូទាំងពិភពលោក ដោយសារការទទួលបានជោគជ័យ ចំពោះការវះកាត់បំបែក កូនភ្លោះមានក្បាលជាប់គ្នា តាមរយៈជំនាញវេជ្ជសាស្ត្រដ៏ស្មុគស្មាញ និងកម្របំផុតមួយនោះ បានទទួលមរណភាពហើយ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយសារជំងឺឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Washington Post ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

មរណភាពរបស់លោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញរូបនេះ ដោយសារជំងឺ COVID-19 វាបានបង្កជាក្តីបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ក្នុងចំណោមសហគមន៍វេជ្ជសាស្រ្តទាំងមូល ខណៈសន្ទុះល្បឿននៃការឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ ហាក់ដូចជាមានសភាពកាន់តែខ្លាំងក្លាឡើង ជាពិសេសគឺនៅតាម បណ្តាប្រទេសជឿនលឿនមួយចំនួនដូចជា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញជាដើម។

គួរជម្រាបថា កាលពីឆ្នាំ២០០៤ លោកវេជ្ជបណ្ឌិត James T. Goodrich បានធ្វើឲ្យចំណងជើងទំព័រមុខរបស់កាសែតអន្តរជាតិល្បីៗទាំងអស់ ចុះផ្សាយពីភាគជោគជ័យរបស់លោក ក្នុងការវះកាត់បំបែកកូនភ្លោះដែលមានក្បាលជាប់គ្នា ដោយបានចំណាយពេល ១៧ ម៉ោងជាមួយនឹងជំនួយការជាគ្រូពេទ្យចំនួន ១៦នាក់ទៀត។ ភាពជោគជ័យរបស់លោក បានរួមចំណែកជាច្រើនក្នុងវិស័យសុខាភិបាល ជាពិសេសគឺផ្នែកវះកាត់ប្រព័ន្ធសរសៃប្រសាទខួរក្បាល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya