ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឡានបុក​ម៉ូតូ ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ នៅ​ស្ទឹងត្រែង​ ​

ឡានបុក​ម៉ូតូ ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ នៅ​ស្ទឹងត្រែង​ ​

ស្ទឹងត្រែង​:​ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២២​ទល់មុខ​យានដ្ឋាន​ជាង​ហុង​ស្ថិតក្នុង​ភូមិ​ថ្ម​លាត​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​ ​។​

​ប៉ូលិស​បានឱ្យដឹង​ថា ជ​ន​រងគ្រោះ​ឈ្មោះ​ប៉ម​ធឿន​អាយុ​៥៥​ឆ្នាំមាន​មុខរបរ​ជាក​ម្មករ​ទីលំនៅ​ភូមិ​អូរ​ចាយ​ឃុំ​សន្តិភាព​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។ ​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​ម៉ា​កវេ​វ​ពណ៌​ប្រផេះ​គ្មាន​ផ្លាកលេខ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ​រីឯ​រថយន្ត​ម៉ា​កមី​ត​ស៊ុយ​បី​ស៊ី​ស្លាក​លេខ​ភ្នំពេញ​3C2950​រួម​ដំណើរ​ពីរ​នាក់​។​បន្ទាប់​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ទុក​រថយន្ត​ចោល​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ ប៉ុន្តែ​បុរស​វ័យ​ចំណាស់​បាន​ស្លាប់បាត់​ដោយសារ​របួស​ធ្ងន់ធ្ងរ​។ សន្និដ្ឋាន​រប​ស់​ប៉ូលិស​ថា​ភាគី​រថយន្ដ​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​។ ​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្ទឹងត្រែង​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya