ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្តី​ប្រច័ណ្ឌ​ប្រពន្ធ រួចយក​សាំង​ចាក់​ដុត​ប្រពន្ធ​ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ នៅសៀមរាប

ប្តី​ប្រច័ណ្ឌ​ប្រពន្ធ រួចយក​សាំង​ចាក់​ដុត​ប្រពន្ធ​ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ នៅសៀមរាប

សៀមរាប​:​  ដោយមាន​ការសម្របសម្រួល​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅវេលា​ម៉ោង​១០​និង​៣០​នាទី ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០ ​នៅ​ចំណុច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជនសង្ស័យ​ដែលជា​ប្តី​របស់​ជនរងគ្រោះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​។​

​ករណី​ហិង្សា​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់ទោស​(​មរណភាព​នៃ​ជនរងគ្រោះ​) ​ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ដែល​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ផ្សេង ​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ​។​ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ ។​
ជនសង្ស័យ​មានឈ្មោះ តាត គង់ ហៅ រើ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ យោធា នៃ​វរៈ​សេនា​តូច​ការពារ​អាកាស​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រះ​ខ្វាវ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​ប្រពន្ធ​ឈ្មោះ​ជា​សា​វី​អាយុ​៣៧​ឆ្នាំ​។​  ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប តាម​នីតិវិធី ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya