ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ​ករណី​លួចឡាន នៅសៀមរាប ​ ​

​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ​ករណី​លួចឡាន នៅសៀមរាប ​ ​

សៀមរាប​: ​នៅវេលា​ម៉ោង​០៨​និង​៤០​នាទី ​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០​ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​ដេ​ហូ​ណា​រ៉ា ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ចំនួន​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ពីបទ​ពាក់ព័ន្ធ​ក្នុងករណី​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស​(​លួច​រថយន្ត​)​។​

​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០ ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ជួល​រថយន្ត​ម៉ាក​TOYOTAHiyut​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​២AL៩៥១២​របស់​ក្រុមហ៊ុន​SM​ក្នុងតម្លៃ​១០០​ដុល្លារ​ពី​សៀមរាប ទៅ​ភ្នំពេញ​។​ដោយ​អ្នកបើកបរ​ឈ្មោះ​សុខ​គឹម​សុង​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ខ្នារ​ថ្មី​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ​ពេល​ជិះ​ដល់​ចំណុច​ថ្នល់បំបែក​រកា​កោង​ខេត្តកណ្តាល​ជនសង្ស័យ​ បានធ្វើ​សកម្មភាព​ចងដៃ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​រួច​ជនសង្ស័យ​បើករថយន្ត​នេះ​ត្រឡប់មក​ខេត្តសៀមរាប​វិញ​។ ​រហូតដល់​ម៉ោង​៦​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០ ​ដល់​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង​ត្រង់ចំណុច​ភូមិ​ទ្រាក​សង្កាត់​សៀមរាប​ក្រុង​/​ខេត្តសៀមរាប​ ជនរងគ្រោះ​បាន​សុំចូល​បន្ទប់ទឹក​រួចរ​ត់​ឱ្យគេ​ជួយ​។​ចំណែក​ជនសង្ស័យ​ទាំង​២​បាន​បើករថយន្ត​គេចខ្លួនបាត់​។​

​ក្រោយពី​ទទួល​ព័ត៌មាន​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិការ ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​និង​រថយន្ត​។ ជនសង្ស័យ​ទាំង​២​គឺមាន -​ឈ្មោះ​KANG PONGYEOK​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​កូរ៉េ​កាន់​លិខិតឆ្លងដែន​លេខ​៣៩០៧៦៨៤៧​និង​ម្នាក់ទៀត​-​ឈ្មោះ​PARKHYUNCHEOL​ភេទ​ ប្រុស​អាយុ​៣៨​ឆ្នាំ​ជនជាតិ​កូរ៉េ​កាន់​លិខិតឆ្លងដែន​លេខ​៦៥៧៩២៩៨៦​។ ​​ជនសង្ស័យ​ទាំង​២​ត្រ​វ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya