ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ និងអាជីវករខ្មែរ មកប្រមូលផ្ដុំគ្នា ដើម្បីសួរនាំអាជ្ញាធរថៃ អំពីថ្ងៃបើកច្រកព្រំដែន ពេលណា…. នៅបន្ទាយមានជ័យ

ប្រជាពលរដ្ឋ និងអាជីវករខ្មែរ មកប្រមូលផ្ដុំគ្នា ដើម្បីសួរនាំអាជ្ញាធរថៃ អំពីថ្ងៃបើកច្រកព្រំដែន ពេលណា…. នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ និងអាជីវករខ្មែរ មកប្រមូលផ្ដុំគ្នា នៅលើស្ពានមិត្តភាព កម្ពុជា-ថៃ ដើម្បីសួរនាំអាជ្ញាធរថៃ ច្រកទ្វារព្រំដែនអន្តរជាតិ ខ្លង លឹក អំពីកាលបរិច្ឆេទ នៃថ្ងៃបើកច្រកពេលណាពិតប្រាកដ។

បន្ទាប់មកឯកឧត្តម ង៉ោ ម៉េងជ្រុញ អភិបាលរងខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អ៊ី ចម្រើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្របសសម្រួលប្រជាពលរដ្ឋ អាជីវករ ឲ្យបានយល់អំពីភាគីខាងថៃ តំរូវឲ្យពន្យាលពេលទៀត ដោយប្រទេសថៃដាក់ក្នុងភាពអាសន្ន ដូច្នេះបងប្អូនប្រជាពលរដ្ឋ គួរតែយល់អំពីជំងឺ COVID -19 ជាជំងឺឆ្លងដ៏កាចសាហាវ ហើយពួកគាត់ក៏បានរំសាយ ទៅផ្ទះរៀងៗខ្លួនវិញ។

លោកឧត្តមសេនីយ៍ត្រី ឡុង មិថុនា និងលោកឧត្តមសេនីយ៍យ្រី អ៊ី ចម្រើន បានចុះពិនិត្យសកម្មភាពបំពេញការងារ របស់មន្រ្តីនៅតាមគោលដៅគ្រប់ផ្នែករបស់ប៉ុស្តិ៍ និងពិនិត្យការជួសជុល កែលំអរបន្ទប់ សម្រាប់ភ្ញៀវរងចាំ នៅផ្នែកបែបបទចេញ-ចូល រង្វង់មូល បន្ទាប់មកលោក ក៏បានផ្តាំផ្ញើឲ្យមន្រ្តីក្រោមឱវាទ ចេះសំអាតដៃ ការពារជំងឺឆ្លង និងគោរពវិន័យរបស់អង្គភាព ជាមន្រ្តីជួរមុខដ៏ល្អ និងជាមន្រ្តីគំរូរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya