ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » អតីត​អ្នកភូមិ​បឹងកក់ ដើរ​លក់​ផ្កា​នៅមុខ​សាលាក្រុង ​និង​នៅតាម​ស្ថានទូត​នានា ​

អតីត​អ្នកភូមិ​បឹងកក់ ដើរ​លក់​ផ្កា​នៅមុខ​សាលាក្រុង ​និង​នៅតាម​ស្ថានទូត​នានា ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ កុម្ភៈ ២០១៤ បាន​ដើរ​លក់​ផ្កា​នៅមុខ​សាលា​រាជធានី និង​នៅតាម​ស្ថានទូត និង​តាម​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ ។ ការដើរ​លក់​ផ្កា​នេះ​ក្នុងន័យ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ សហគមន៍​នានា ជាពិសេស​ជា​សារ​មួយ​ជូន​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ចេះ​ស្រលាញ់​ប្រជាពលរដ្ឋ ។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់  ថា សកម្មភាព​ដើរ​លក់​ផ្កា​ក្នុងន័យ​ខាងលើនេះ គឺ​ខុសច្បាប់​ទាំងស្រុង ព្រោះ​ពុំបាន​សុំ​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ។
​បើតាម​លោក ឡុង ឌី​ម៉​ង់ នៅពេលនេះ​សមត្ថកិច្ច​កំពុង​ឃ្លាំមើល​សកម្មភាព​ក្រុម​អតីត អ្នកភូមិ​បឹងកក់​ទាំងនេះ ហើយ​ថា​ប្រសិនបើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ កម្លាំង​សមត្ថកិច្ច​នឹង​បំបែក​ភ្លាម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya