ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ៥នាក់ មកនេសាទប្រើឧបករណ៍ខុសច្បាប់ បឹងទន្លេសាប នៅសៀមរាប

ឃាត់ខ្លួន ៥នាក់ មកនេសាទប្រើឧបករណ៍ខុសច្បាប់ បឹងទន្លេសាប នៅសៀមរាប

(សៀមរាប)៖  នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ តាមការណែនាំរបស់លោក ទៀ សីហា អភិបាលខេត្ត, ស្នងការនគរបាលខេត្តសៀមរាបនិងដោយបទបញ្ជាផ្ទាល់របស់លោកស្នងការ និងលោកស្នងការរងទទួល ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដឹកនាំផ្ទាល់់អធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង។

បង្ក្រាបបទល្មើសនេសាទតាមបឹងទន្លេសាប ក្នុងមូលដ្ឋានឃុំកំពង់ភ្លុក ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ៥នាក់ ព្រមទាំងឧបករណ៍ខុសច្បាប់ច្រើនទៀត ដែលជនសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសនេសាទនោះ។

ក្រោយទទួលបានបទបញ្ជាពីថ្នាក់លើភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ម៉ាញ់ ឬយ៉ាំងកាវ នៅចំណុចព្រំប្រទល់កំពង់ភ្លុក និងកំពង់ឃ្លាំង ក្នុងនោះបានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ជាជនជាតិវៀតណាម រួមមាន៖ ង្វៀង យ៉ាំងគឿង អាយុ ៤០ឆ្នាំ, ត្រឹង យ៉ាំងវិន អាយុ ២៩ឆ្នាំ, ង្វៀង យ៉ាំងសំ អាយុ ២២ឆ្នាំ,ង្វៀង យ៉ាំងយុង អាយុ ១៦ឆ្នាំ និងដូរ យុងយ៉ាង អាយុ ១៥ឆ្នាំ ជនសង្ស័យទាំងនេះរស់នៅភូមិមាត់ខ្លា ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ទូកស្មាច់ចំនួន ៤គ្រឿង ទូកធំចំនួន ២គ្រឿង និងទូកតូចចំនួន ២គ្រឿង សាច់មងប្រភេទម៉ាញ់ (យ៉ាំងកាវ) ដែលមានមុខ ៣៧ម៉ែត្រ ប្រវែង ២០ម៉ែត្រ និងដេកឆក់ ១បន្ទះ។ ចំពោះមនុស្ស និងឧបករណ៍ខុសច្បាប់ ត្រូវបានប្រគល់ឱ្យជំនាញជលផលឃុំកំពង់ភ្លុកជាអ្នកបន្តនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya