ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ក្រឡាប់រថយន្តក្រុងក្រុមហ៊ុនវិរះប៊ុនថាំនៅមណ្ឌលគិរី បណ្តាលឲ្យរបួសធ្ងន់ស្រាល ១២នាក់

ក្រឡាប់រថយន្តក្រុងក្រុមហ៊ុនវិរះប៊ុនថាំនៅមណ្ឌលគិរី បណ្តាលឲ្យរបួសធ្ងន់ស្រាល ១២នាក់

មណ្ឌលគិរីៈ មនុស្ស១២នាក់មានតាំងក្មេងផងនោះ ព្រមទាំងរងនូវរបួសធ្ងន់ស្រាលផង គ្រាដែលរថយន្តក្រុងដឹក អ្នកដំណើរប្រភេទគ្រែ២ជាន់ ធ្លាក់ផ្លូវក្រឡាប់ ពេលកំពុងបើកឆ្ពោះទៅខេត្តរតនគិរី។ សេចក្តីរាយការពីសមត្ថកិច្ចថា នៅវេលាម៉ោង៤និង១៥នាទី ទាបភ្លឺថ្ងៃទី៥ខែមេសាឆ្នំា២០២០នេះ មានរថយន្ត ដឹកអ្នកដំណើរពីរជាន់របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំងចេញដំណើរពីភ្នំពេញ ទៅខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរីបានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនៈគិរី ។

 

សមត្ថកិច្ចថា ពេលចេញដំណើរពីចំណតបានប្រហែល៣គីឡូម៉ែត្រចំនុចស្ពានទី២ សង្កាត់រមនា ក្រុងសែនមនោរម្យ រថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវ បណ្តាលអោយមានរបូសធ្ងន់ស្រាលចំនួន១២នាក់ ក្នុងនោះមានក្មេង២នាក់និង របូសធ្ងន់៣នាក់ ។

 

សមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យទីតាំងនិងសាកសួរព័ត៌មានលំអិតមូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន ជាមួយនិងស្ថានភាពផ្លូវចុះចំណោតកោងហើយមានស្ពាននៅខាងមុខទៀត ក៏ជ្រុលចង្លូតធ្លាក់ផ្លូវតែម្តង។ ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយបន្សល់ទុកអ្នករបួសរណូករណែល ហើយសមត្ថកិច្ចបានហៅអ្នករបួសដាក់រថយន្តសាម៉ុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya