ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! ជនសង្ស័យម្នាក់ ដកហូតអាវុធខ្លី១ដើម រីឯបក្សពួកម្នាក់ទៀតគេចខ្លួន នៅភ្នំពេញ

ភ្ញាក់ផ្អើល! ជនសង្ស័យម្នាក់ ដកហូតអាវុធខ្លី១ដើម រីឯបក្សពួកម្នាក់ទៀតគេចខ្លួន នៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍នេះ កាលពីវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១០០៣ ជិតសាលាអាយយូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រទះឃើញបុរស២នាក់ជិះម៉ូតូធន់ធំមួយគ្រឿងគួរឲ្យសង្ស័យ បានហៅអោយឈប់ តែបុរស២នាក់ នោះមិនព្រមឈប់ ទើបមានការដេញប្រផាប់ប្រភីង ឃាត់បានម្នាក់រត់រួចម្នាក់ ដកហូតបានអាវុធខ្លីម៉ាក GLOCK មួយដើមនិងថ្នាំញៀន២កញ្ចប់ថង់ធំល្មម។

ជនសង្ស័យទាំង២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយឃាត់បានភ្លាមសមត្ថកិច្ចប្រញាប់ នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាល ភ្នំពេញថ្មីដើម្បីសួរនាំ ទើបអ្នកសារព័ត៍មិនបានសួរនាំពី អត្តសញ្ញាណជនសង្ស័យទាំង២នាក់។

 

មុនឈានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងអន្តរាគមន៏ នៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ កំពុងជិះល្បាត ក្នុងភូមិសាស្ត្រនិងទប់ស្កាត់បទល្មើសផ្សេងៗដើម្បីការពាជូនប្រជាពរដ្ឋក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូធុនធំមួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB-4863បានហៅឲ្យឈប់តែជនសង្ស័យទាំង២នាក់ មិនបានឈប់ទេ ហើយបានព្យាយាមជិះរត់គេច ទើបសមត្ថកិច្ច ជិះដេញតាមពីក្រោយរហូតដល់ចំណុចកើត ហេតុខាង លើជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនម្នាក់និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចហើយឆែកឆេរកឃើញថ្នាំញៀន២

កញ្ចប់និងអាវុធខ្លីមួយដើមកឃាត់ខ្លួនតែម្ដង។

ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងត្រូវនាំខ្លួនទៅ សួរនាំនៅប៉ុស្តិ៏នគរបាលរដ្ឋបាល ភ្នំពេញថ្មី និងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya