ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសប្រើស្ទិល រូបមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ សមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត (ការពារជំងឺបាន១០០ភាគរយ COVID-19) នៅភ្នំពេញ

បុរសប្រើស្ទិល រូបមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ សមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត (ការពារជំងឺបាន១០០ភាគរយ COVID-19) នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៥០នាទី បុរសប្រើស្ទិល រូបមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញើរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ។
ដោយមានការសហការពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការសហការជាមួយកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរចាងហ្វាងកាសែតអនឡាញ គេហទំព័រ «មួយ រៀល» ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 122 BE0 ផ្លូវលេខ 186Z សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។

បុរសម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសួរចម្លើយ ហើយបុរសម្នាក់នេះបានធ្វើការសារភាព និងទទួលកំហុសចំពោះមុខសមត្ថកិច្ច នូវអ្វីដែលខ្លួនបានផុសព័ត៌មានមិនពិត នៅលើគណនីហ្វេសបុកឈ្មោះ Silver Turle ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។

ដោយបានសារភាព និងទទួលនូវកំហុស សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដើម្បីធ្វើការសុំទោសជាសាធារណ: ជាពិសេសបានសន្យាថានឹងបញ្ឈប់ជាស្ថាពរនៅអាជីវកម្មនេះ និងរុះរើស្លាកសញ្ញាអាជីវកម្មនេះចោលផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya