ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡានបុក​​ម៉ូតូ ​បណ្តាលឱ្យ​មនុស្ស​ ២​នាក់​ ស្លាប់​ នៅសៀមរាប

ឡានបុក​​ម៉ូតូ ​បណ្តាលឱ្យ​មនុស្ស​ ២​នាក់​ ស្លាប់​ នៅសៀមរាប

សៀមរាប​៖​ កាលពី​ ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០២០ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​រថយន្ត​ស៊ាំ​យ៉ុង​ដឹកស្រូវ​បុក​ម៉ូតូ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦​នៅ​ខាង លិច​សាលាឃុំ​ខ្នាត ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ​។

បន្ទាប់​ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​។ ​រថយន្ដ​ស្លាក​លេខ​កំពង់ចាម​2A8528​ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ ​ចំណែក​ម៉ូតូ​រងគ្រោះ​ធុន​C125​ពណ៌​ខ្មៅ​ស្លាក​លេខ​សៀមរាប​1AE2252​បើកបរ​ដោយ​ឈ្មោះ​ហុង ហ៊ី ប្រុស​នៅ​ភូមិ ថ្នល់ សង្កាត់​ស្រ​ង៉ែ​បើក​ពី​កើ​តទៅ​លិច​(​ស្លាប់​)​។​ឯ​អ្នករួមដំណើរ​ឈ្មោះ​ឈួន​ឈាន​ប្រុស​អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​(​ស្លាប់​)​។​

​ បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ ហើយ​ត្រូវ​សមត្ថកិច្ច​ដេញតាម​ចាប់​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។ ​សាកសព​បានប្រគល់​ទៅ​ក្រុមគ្រួសារ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya