ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្កការភ្ញាក់ផ្អើល បុរស២នាក់ ស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ នៅភ្នំពេញ

បង្កការភ្ញាក់ផ្អើល បុរស២នាក់ ស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ នៅភ្នំពេញ

(ភ្នំពេញ)៖   បុរស២នាក់បានស្លាប់ បន្ទាប់ពីបានចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅម្តុំផ្លូវរទេះផ្លូវ ក្នុងសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ។

នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង នៅម្តុំផ្លូវរទេះផ្លូវ ក្នុងសង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោងជាង២ មានកម្មករសំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាក ពីការងារ ក៏ឃើញសត្វទារត់ចូលក្នុងលូ ហើយចូលទៅតាមចាប់យកឲ្យម្ចាស់គេ។ បុរសរូបនោះ បានចាប់សត្វទាចំនួន៥ក្បាល ក៏បន្តចូលតាមរកសត្វទាបន្តទៀត ប៉ុន្តែបាត់ខ្លួនមិនឃើញចេញមកវិញ។  ដោយសារបាត់ខ្លួនមិនឃើញចេញមកនោះ មានបុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នាចូល

តាមរក ហើយក៏បណ្តាលឲ្យបាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងប្រមាណជាង៦ល្ងាចនេះ ពួកគេបានបាត់ជីវិតហើយ។ បើតាមសេចក្តីរាយការណ៍ លូនោះមានបណ្តោយប្រហែលជា ១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ។

ទោះយ៉ាងណា អត្តសញ្ញាណនៃសាកសព មិនទាន់ត្រូវបានកំណត់ឡើយ ដោយសាររង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញសិន ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya