ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម្ចាស់ផេក VH online Shop បង្ហោះ លក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ

ម្ចាស់ផេក VH online Shop បង្ហោះ លក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ

ភ្នំពេញ៖ លោក ហំ យូហាន អាយុ២៤ឆ្នាំដែលជាម្ចាស់ VH online Shop ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី២ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅអញ្ចើញ ដល់ផ្ទះស្ថិតនៅផ្ទះជួលលេខ១២Eoផ្លូវ ២៧៦ ក្រុម២៩ ភូមិ០៤ សង្កាត់ បឹងកេងកង២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ មេសា ២០២០ ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបាននូវបទបញ្ជារ របស់លោកអធិការ នគរបាលខណ្ឌបឹងកេងកង កំលាំងនគរបាល ប៉ុស្តិ៍បឹងកេងកងទី២សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាល រាជធានីភ្នំពេញ បានចុះទៅអញ្ជើញឈ្មោះហំ យូហាន មុខរបរលក់វ៉ែនតាដែលជាម្ចាស់ផេកឈ្មោះ VH Online shopបានផុសតាមបណ្តាញសង្គមហ្វេសបុកឈ្មោះ VH Online shop លក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 កាលពីថ្ងៃទី២៤ខែមិនាឆ្នាំ២០២០វេលាម៉ោង០៩”៣៥នាទីយប់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២ ដើម្បីធ្វើការសាកសួរ។ហើយ ការផុសលក់របស់ផេក VH Online Shop នេះធ្វើអោយមហាជនមានការភ័ន្តប្រឡំ នឹងខាតបង់លុយកាក់ផងដែរ។

បញ្ជាក់បុរសម្នាក់ឈ្មោះ ហំ យូហាន បានធ្វើការសុំទោសជាសាធារណ: និងទទួលនូវកំហុសដែលខ្លួនបានផុសខុស

ពីការពិត ។ សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងថតវីដេអូដើម្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានផុសព័ត៌មានមិនពិតដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya