ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ! ចិន៖ អ្នកជំងឺ COVID-19 ជាសះស្បើយកើនដល់៧៦,៧៥១នាក់ ក្នុងចំណោមអ្នកឆ្លង៨១,៦៣៩នាក់ រីឯជាង១,៥០០នាក់កំពុងបន្តសម្រាកព្យាបាល

ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ! ចិន៖ អ្នកជំងឺ COVID-19 ជាសះស្បើយកើនដល់៧៦,៧៥១នាក់ ក្នុងចំណោមអ្នកឆ្លង៨១,៦៣៩នាក់ រីឯជាង១,៥០០នាក់កំពុងបន្តសម្រាកព្យាបាល

(ប៉េកាំង)៖ តាមរយៈរបាយការណ៍ប្រថ្ងៃរបស់ខ្លួនស្តីអំពីចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 អាជ្ញាធរសុខាភិបាល ចិននៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ចំនួនសរុប នៃអ្នកជាសះស្បើយបានកើនដល់ ៧៦,៧៥១ នាក់ហើយនៅទូទាំងប្រទេសចិន ក្នុងចំណោមចំនួនអ្នកឆ្លងសរុប ៨១,៦៣៩ ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ។

ក្នុងចំណោមចំនួនសរុប នៃអ្នកជាសះស្បើយឡើងវិញទាំង ៧៦,៧៥១ នាក់ខាងលើ មាន ១៨០ នាក់ទើបតែត្រូវ បានគេព្យាបាលឲ្យជាសះស្បើយ និងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសុក្រម្សិលមិញនេះតែម្តង។ ដោយឡែកសម្រាប់ករណីស្លាប់ដោយសារជំងឺ COVID-19 នៅថ្ងៃដដែលនេះមិនមានឡើយសូម្បីតែមួយករណី ខណៈចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសចិនមានចំនួន ៣,៣២៦ នាក់ក្នុងចំណោមអ្នកឆ្លងសរុប ៨១,៦៣៩ ករណី។

នៅក្នុងរបាយការណ៍ដដែលខាងលើ គណៈកម្មការសុខាភិបាលចិន (NHC) ក៏បានបញ្ជាក់ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៩ ករណីបន្ថែមទៀតផងដែរនៅទូទាំងប្រទេសចិនតែម្តង ប៉ុន្តែ១៨ករណី គឺសុទ្ធតែជាករណីនាំចូល ដែលនាំឲ្យករណីឆ្លងបែបនាំចូលពីក្រៅប្រទេសសរុបបានកើនដល់ ៨៨៨ ករណីនៅទូទាំងប្រទេសចិន។

គួរជម្រាបថា នៅថ្ងៃសៅរ៍នេះ ប្រទេសចិនរៀបចំពិធីកាន់ទុក្ខនៅទូទាំងប្រទេសតែម្តងជូនចំពោះ ក្រុមគ្រូពេទ្យ មន្ត្រីប៉ូលិស និងមន្រ្តីស៊ីវិលគ្រប់ជាន់ថ្នាក់ ដែលបានពលីជីវិតក្នុងកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងជំងឺ COVID-19 រួមជាមួយជនរួមជាតិចិនរាប់ពាន់នាក់ផ្សេងទៀត ដែលបានស្លាប់ដោយសារជំងឺនេះ។ នៅក្នុងកំឡុងពេលកាន់ទុក្ខនេះ ទង់ជាតិទាំងអស់នៅទូទាំងប្រទេសចិន ត្រូវបានបង្ហួតនៅត្រឹមពាក់កណ្តាលដង ហើយនៅគ្រប់ស្ថានទូតក៏ដូចជាស្ថានកុងស៊ុលរបស់ចិន នៅឯបរទេសក៏នឹងធ្វើដូចគ្នាបែបនេះ។ ចំណែកឯសកម្មភាពលក្ខណៈកម្សាន្តសប្បាយរីករាយនៅក្នុងប្រទេស ក៏ត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya