ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្សាយចេញពី សារព័ត៌មាន Bangkok Post ! ករណីឆ្លង COVID-19 នៅថៃ​ កើនលើស២,០០០នាក់ ក្នុងនោះស្លាប់២០នាក់

ផ្សាយចេញពី សារព័ត៌មាន Bangkok Post ! ករណីឆ្លង COVID-19 នៅថៃ​ កើនលើស២,០០០នាក់ ក្នុងនោះស្លាប់២០នាក់

(បាងកក)៖  អាជ្ញាធរសុខាភិបាលថៃនាថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៨៩នាក់ថែមទៀត ហើយអ្នកជំងឺ ម្នាក់ទៀតទើបតែបានបាត់បង់ជីវិតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Bangkok Post នៅថ្ងៃសៅរ៍ ទី០4 ខែមេសា ឆ្នាំ២០២០។

យោងតាមលោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ ប្រការនេះធ្វើ​ឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃ បានកើនដល់២,០៦៧នាក់ រីឯស្លាប់កើនដល់២០នាក់។ ចំណែកអ្នកដែលបានជាសះស្បើយវិញមាន​៦១២នាក់។ លោក Taweesin បានបញ្ជាក់ថា អ្នកជំងឺម្នាក់ថ្មីដែលបានបាត់បង់ជីវិត គឺជាបុរសជនជាតិថៃអាយុ៧២ឆ្នាំ ដែលមានជំងឺធ្ងន់​ប្រចាំកាយ។

គួរជម្រាបថា បច្ចុប្បន្ន ប្រទេសថៃកំពុងបន្តស្ថិតក្រោមការដាក់ឲ្យនៅក្នុងគ្រាមានអាសន្ន ខណៈរដ្ឋាភិបាលថៃបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 រួមមានការចេញបម្រាមគោចរសម្រាប់ពេលយប់ ហើយនៅថ្ងៃសៅរ៍នេះ ថៃក៏ផ្អាកមិនឲ្យ​មានជើងហោះហើរដឹកអ្នកដំណើរពីក្រៅប្រទេសចូលមកក្នុងប្រទេសខ្លួន សម្រាប់ពេល៣ថ្ងៃផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya