ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តសាំយ៉ុងបើកលឿនបើកបុកម៉ូតូ ផ្ដាច់ជីវិតមនុស្ស ២នាក់ ស្រុកពួក នៅសៀមរាប

រថយន្តសាំយ៉ុងបើកលឿនបើកបុកម៉ូតូ ផ្ដាច់ជីវិតមនុស្ស ២នាក់ ស្រុកពួក នៅសៀមរាប

សៀមរាប: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នេះ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៣២៣-៣២៤ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែរ ពាក់ផ្លាកលេខ កំពង់ចាម 2A-8528 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត បានបុកម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AE-2252 បើកបរដោយឈ្មោះ ហុង ហ៊ឺ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ឌុបឈ្មោះ ឈួន ឈាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។

ករណីនេះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ឈ្មោះ ហុង ហ៊ឺ និងឈ្មោះឈួនឈាន ព្រមទាំងខូចខាត ម៉ូតូ១គ្រឿង (ធ្ងន់) រថយន្ត១គ្រឿង (ស្រាល)។
កម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ យកវត្ថុតាង ទៅរក្សាទុកនៅអង្គភាព ដើម្បីចាត់ការតាមនិតិវិធី រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya