ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្រី្ត២នាក់ រស់នៅជាមួយគ្នា បានស្រឡាញ់គ្នាធ្វើជាប្តី ប្រពន្ធ ករណីហិង្សាដាក់គ្នា នៅកោះកុង

ស្រី្ត២នាក់ រស់នៅជាមួយគ្នា បានស្រឡាញ់គ្នាធ្វើជាប្តី ប្រពន្ធ ករណីហិង្សាដាក់គ្នា នៅកោះកុង

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្រី្ត២នាក់ រស់នៅជាមួយគ្នា បានស្រឡាញ់គ្

នាធ្វើជាប្តី ប្រពន្ធ ខណ:ដែលស្រវឹងស្រា បានយកត្រីមកចៀនដើម្បីក្លែម ផឹកបន្តទៀត ហើយត្រូវស្រ្តីជាជនរងគ្រោះ ស្តីថាឲ្យ ធ្វើឲ្យស្រីជាប្តី ខឹងក៏យកកាំបិតបុ័ងតោមកកាប់ជន្លលេង បណ្តាលឲ្យត្រូវស្រ្តីជាប្រពន្ធ ចំចិញ្ចើមឆ្វេង រងរបួសធ្ងន់ ។
តាមរបាយការណ៍បានឲ្យដឹងថា ស្រ្តីសង្ស័យជាប្តី ឈ្មោះ ម៉ា ខួច ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅជាមួយជនរងគ្រោះដែរ ។ ចំណែកស្រ្តីជាជនរងគ្រោះឈ្មោះ ឡូញ សេងហៀង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅចំណុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ។

បន្ទាប់ពីកើតហេតុ កម្លាំង នៃអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ បានចុះទៅឃាត់ខ្លួនស្រ្តីជាជនសង្ស័យ ពីបទ ហិង្សាដោយចេតនា និងដុតផ្ទះធ្វើឲ្យអ្នកជិតខាងភិតភ័យ នៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុច ភូមិ១ សង្កាត់ស្មាច់មានជ័យ ។

មូលហេតុ៖ ស្រ្តីជនសង្ស័យជាប្តី ស្រវឹងស្រាបានយកត្រីមកចៀន ដើម្បីខ្លែមបន្តទៀត ហើយត្រូវជនរងគ្រោះស្តីថាឲ្យ ក៏ខឹងឈ្លោះគ្នា ហើយជនសង្ស័យបានយកកាំបិតមកជន្លកាប់ក៏ត្រូវតែម្តង ។
ក្រោយដឹងហេតុ ការកម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួន នាំជនសង្ស័យមកនៅអធិការដ្ឋាន ចាត់ការតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya