ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីចោរឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ករណីចោរឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ:  កម្លាំងជំនាញរបស់ការិយាល័យ កម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០ នាទី និងចាប់យកវត្ថុតាងជាមធ្យោបាយ ជិះធ្វើសកម្មភាព ពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយ ពណ៌ ខ្មៅមិនបានសម្រេច) នៅចំណុចមុខមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលACE ផ្លូវកម្ពុជាក្រោម ក្រុម៣៩ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ យើន សុបញ្ញា ហៅ ញ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២-ឈ្មោះ អៀង សុវណ្ណឌី ភេទ ប្រុស អាយុ ២០ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៥៤អា ផ្លូវលំ ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ រាជធានីភ្នំពេញ។

-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សខៀវ ឆ្នាំផលិត ២០២០ លេខតួ លេខម៉ាស៊ីន AE ៥២៣៥០៩៥៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HY ២៨២៥។

ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya