ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប៉ូលិសខេត្តបន្ទាយមានជ័យ បើករថយន្តបុកម៉ូតូ បណ្តាលអោយមន្រ្តីប៉ូលីសចូលនិវត្តន៍ម្នាក់ រងរបួសធ្ងន់ ស្រុកសន្ទុក នៅកំពង់ធំ

ប៉ូលិសខេត្តបន្ទាយមានជ័យ បើករថយន្តបុកម៉ូតូ បណ្តាលអោយមន្រ្តីប៉ូលីសចូលនិវត្តន៍ម្នាក់ រងរបួសធ្ងន់ ស្រុកសន្ទុក នៅកំពង់ធំ

កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ វេលាម៉ោង០៨និង៥២នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខក្លោងទ្វារវត្តស្រះខ្ចៅ ក្នុងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកកាមរី (បាឡែន) ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Q.9653 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ តាំង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ។
ពេលមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាគុប ពណ៌បៃតង ផ្លាកលេខគ្មាន (ជិះឆ្លងកាត់ផ្លូវពីកើត ទៅ លិច) បើកដោយជនរងគ្រោះឈ្មោះ សូ យ៉េន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបររថយន្ដមានល្បឿនលឿន ។ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ទីតាំងខាងលើធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya