ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិចិន ពាក់ព័ន្ធនិងករណី អំពើលួច នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិចិន ពាក់ព័ន្ធនិងករណី អំពើលួច នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិចិន ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថាទម្ងន់ទោស (វាយ បំបែកកញ្ចក់រថយន្តយកសម្ភារៈមានតម្លៃ) និង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធនិងករណី លួចម៉ាស៊ីនត្រជាក់ ។

-ករណីទី១ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០នាទី កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងប្រចាំការP12 ធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាជនជាតិចិនដែលបំរ៉ុងវាយកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ នៅចំណុចអូរត្រេះ២ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-សោរម៉ាឡែត ០១ដើម (សម្រាប់វាយបំបែកកញ្ចក់រថយន្ត)
-ទល់រឺវិសវែង ០១ដើម (សម្រាប់ឆ្កិះ ឬបំបែកសោរទ្វាររថយន្ត)
-កូនសោរ ០២ចង្កោម
-លិខិតឆ្លងដែន ០១ក្បាល
-ទូរស័ព្ទដៃ ០២គ្រឿង ។

-ករណីទី២ នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០០ និង ៣០នាទី រំលងអាធ្រាត្រ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចអូរ១ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០២នាក់ ជាជនជាតិខ្មែរ កំពុងបើកម៉ូតូ ដឹកម៉ាស៊ីនត្រជាក់ ០១គ្រឿង (ក្បាល និងកន្ទុយ) ឃើញដូចនេះកម្លាំងសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya