ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្តីវាយ បណ្ដាលឲ្យដួលសន្លប់ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរហ្នឹង នៅភ្នំពេញ

ប្តីវាយ បណ្ដាលឲ្យដួលសន្លប់ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរហ្នឹង នៅភ្នំពេញ

ភ្នំពេញ:   ករណីហិង្សា ស្ថិតត្រង់ចំណុចក្បែរវិហារឥស្លាម តាមបណ្ដោយផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ។

មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់សមត្ថកិច្ចថា មានករណីហិង្សាតាមផ្លូវសាធារណ: ពេលនោះកម្លាំងជំនាញបានចុះទៅដល់តាំងកើតហេតុ ឃើញស្រ្តីម្នាក់ដេកសន្លប់ស្ដូកស្ដឹង នៅលើចិញ្ចើមផ្លូវតែម្នាក់ឯង មិនអាចសួរនាំកើតទេ ហើយប៉ូលិសក៏សាកសួរប្រជាពលរដ្ឋ ក្បែរនោះ ប្រាប់ថា មិនដឹងជាមានរឿងអ្វីកើតឡើងទេ? គ្រាន់ តែប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី និងប្ដីឈ្មោះ រ័ត្ន អ្នកទាំង ២ស្នាក់នៅក្បែរនោះ។ ប្ដីប្រពន្ធខាងលើតែងតែឈ្លោះគ្នា ការរស់នៅមិនសូវចុះសម្រុងគ្នាទេ រហូតលែងលះជាមួយគ្នារួចហើយ ប៉ុន្តែនៅមុនពេលកើតហេតុ គេឃើញប្ដីដើរសួរប្រពន្ធ មិនដឹងថា រកក្នុងមានការអ្វីនោះទេ?  សមត្ថកិច្ច ដែលបានចុះដល់ទីតាំង ទំនាក់ទំនងហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

សមត្ថកិច្ចតាមរកប្ដីស្រ្តីរងគ្រោះ ដើម្បីសួរនាំជុំវិញបញ្ហាដែលកើតឡើង ប៉ុន្តែរកមិនឃើញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya