ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សារព័ត៌មានចិនស៊ីនហួរ! អាជ្ញាធរសុខាភិបាលអាមេរិក «ណែនាំប្រជាជនឲ្យ​ប្រើម៉ាសក្រណាត់»​ ដើម្បីទប់ស្កាត់ COVID-19

សារព័ត៌មានចិនស៊ីនហួរ! អាជ្ញាធរសុខាភិបាលអាមេរិក «ណែនាំប្រជាជនឲ្យ​ប្រើម៉ាសក្រណាត់»​ ដើម្បីទប់ស្កាត់ COVID-19

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺសហរដ្ឋអាមេរិក​ហៅកាត់ថា CDC ឥឡូវនេះបានចេញសេចក្តីណែនាំ ឲ្យប្រជាជនអាមេរិកប្រើម៉ាស ក្រណាត់បិទមុខ​ដើម្បីការពារពីការឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានថ្លែងចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមានយ៉ាងដូច្នេះថា «មជ្ឈមណ្ឌល CDC​ កំពុងណែនាំឲ្យប្រជាជនប្រើប្រាស់ម៉ាសមិនមែនវេជ្ជសាស្ត្រ (ម៉ាសក្រណាត់) ដើម្បីបិទមុខ ជាវិធានការផ្ទាល់ខ្លួនដើម្បីការពារសុខភាព។ វាគឺជាការស្ម័គ្រចិត្តរៀងៗខ្លួន។ CDC បានណែនាំឲ្យប្រើ​ក្នុងអំឡុងពេលមួយគ្រាប៉ុណ្ណោះ»

ប្រធានាធិបតីអាមេរិករូបនេះ​ថែមទាំងបានសង្កត់ធ្ងន់ទៀតថា CDC មិនបានណែនាំឲ្យប្រជាជនប្រើម៉ាសវេជ្ជសាស្ត្រ ឬម៉ាសការពារមេរោគកម្រិតខ្ពស់​ដូចជា N95 នោះឡើយ ព្រោះអាមេរិកត្រូវសន្សំសំចៃម៉ាសទាំងនេះ ដើម្បីទុកឲ្យក្រុម ជំនាញវេជ្ជសាស្ត្រ ឬបុគ្គលិកពេទ្យប្រើប្រាស់ប៉ុណ្ណោះ។ លោក ត្រាំ បានបញ្ជាក់ថា ជនជាតិអាមេរិកទាំងអស់ គួរតែបន្តអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល​​ឲ្យរក្សាគន្លាតរវាងគ្នា ដើម្បីទប់ស្កាត់ការឆ្លង COVID-19។

គួរបញ្ជាក់ថា ការខ្វះខាតម៉ាស និងការមិនព្រមប្រើប្រាស់ម៉ាស​ដើម្បីការពារសុខភាពតាមផ្លូវដង្ហើម ត្រូវបានក្រុម ជំនាញមួយចំនួនលើកឡើងថា ជាកត្តាមួយដែលនាំឲ្យមានការឆ្លង COVID-19 កាន់តែខ្លាំងនៅអាមេរិក និងអឺរ៉ុប។ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២៧៧,១៦១ករណី ក្នុងនោះស្លាប់ ៧,៣៩២នាក់ និងជាសះស្បើយវិញ ១២,២៨៣នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya