ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅបន្ទាយមានជ័យ

ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យុវជនឈាមរាវ ម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ព្រោះតែជិះម៉ូតូបង្ហោះនៅលើផ្លូវសាធារណ: ហើយទៅប៉ះនឹងម៉ូតូ១ គ្រឿងទៀត ដែលឈប់ចាក់សាំងក្បែរផ្លូវ ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះកើតឡើងនៅ ល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ស្ថិតត្រង់ចំណុចចុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា  នេះគឺជាករណីបង្កគ្រោះថ្នាក់ ស្លាប់ ដោយខ្លួនឯង ជនរងគ្រោះដែលស្លាប់នេះឈ្មោះ មុន ទី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តថា  បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះ មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ស្លាកលេខ បន្ទាយមានជ័យ 1I 9771 ជិះម្នាក់ឯងហើយបានបង្ហោះប្រហែលជា៣០មែត្រ ពេលមកដល់ចំណុចកើតហេតុចុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានវេរចង្កូតទៅបុកនឹងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរីចាស់ ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ សូត្រ ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិសែសិន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:ពេលដែលឈប់ចាក់សាំងនៅក្បែរចិញ្ចើមថ្នល់។ នៅពេលទៅបុកម៉ូតូកំពុងចាក់សាំងនោះ ឈ្មោះ មុន ទី បានទៅប៉ះនឹងទូកញ្ចក់នៅលើម៉ូតូសម្រាប់ដាក់លក់កណ្តូប ចង្រឹត ជិះលក់តាមភូមិនោះបែកមុតត្រង់ដើម.ក ដួលប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម។នេះក៏ដោយសារតែជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងហើយបង្ហោះម៉ូតូ នេះសំណាងល្អដែលម្ចាស់ម៉ូតូកំពុងចាក់សាំងដើរទៅគិតលុយថ្លៃសាំងឲ្យអ្នកលក់ បើនៅឈរក្បែរនោះក៏នឹងអាចឈានដល់គ្រោះថ្នាក់ផងដែរ ។សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យាតាមប្រពៃណី។

ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុនិយាយថា  តាមការពោលរៀបរាប់របស់ម្តាយជនរងគ្រោះ និយាយថាគាត់តែងប្រដៅណែនាំកូនដែរ កុំឲ្យសូវដើរលេង និងបើកម៉ូតូលឿនៗពេក ក្រែងប៉ះពារគេឯងហើយ គាត់នឹងរកប្រពន្ធឲ្យឆ្នាំក្រោយ តែពេលនេះវាស្លាប់ទៅវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya