ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គេហទំព័រពិភពលោក Worldometer! បារាំងកាន់តែធ្ងន់ធ្ងរ ហើយ មនុស្ស១,៣៥៥នាក់ថ្មីទៀត ស្លាប់ដោយជំងឺ Covid-19 ធ្វើឲ្យចំនួនស្លាប់កើនដល់ ៥,៣៨៧នាក់

គេហទំព័រពិភពលោក Worldometer! បារាំងកាន់តែធ្ងន់ធ្ងរ ហើយ មនុស្ស១,៣៥៥នាក់ថ្មីទៀត ស្លាប់ដោយជំងឺ Covid-19 ធ្វើឲ្យចំនួនស្លាប់កើនដល់ ៥,៣៨៧នាក់

(ប៉ារីស)៖  ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសបារាំង បានកើនឡើង ដល់៥,៣៨៧នាក់ ក្រោយពីអ្នកជំងឺ១៣៥៥នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអត្រាមរណនេះជាតួលេខខ្ពស់បំផុតមួយនៅក្នុងប្រទេសបារាំង។

ក្រៅពីប្រទសបារាំង ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទស មហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, ទី១៖ អ៉ីតាលី ទី២៖ អេស៉្បាញ ទី៣៖ អាមេរិក ទី៤៖ អង់គ្លេស និង ទី៥៖ អាល្លឺម៉ង់ មានករណីឆ្លងជាប់ចំណាត់ថ្នាក់ទី៤លើពិភពលោក។

គិតត្រឹមម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ តាមតួលេខគេហទំព័រពិភពលោក Worldometer បង្ហាញថា ៖

១៖ អាមេរិក ករណីឆ្លងកើនដល់ ២៥៨,១១២ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០២នាក់ ស្លាប់សរុប ៦,៥៧២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៩,៨២៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦៦នាក់ ស្លាប់សរុប ១៤,៦៨១នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១៧,៧១០ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៨៧នាក់ ស្លាប់សរុប ១០,៩៣៥នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៩,៤៥១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០១នាក់ ស្លាប់សរុប ១២០៨នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៣៥៥នាក់ ស្លាប់សរុប ៥៣៨៧នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ៣៣,៨១៧ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៦៨៤នាក់ ស្លាប់សរុប ៣៦០៥នាក់

តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះ គឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya