ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គេហទំព័រពិភពលោក Worldometer ! ករណីស្លាប់ដោយ COVID-19 នៅចក្រភពអង់គ្លេស កើនលើសប្រទេសចិន ខណៈមហាអំណាចធំៗចំនួន៥ មានអ្នកស្លាប់យ៉ាងច្រើនអនេក

គេហទំព័រពិភពលោក Worldometer ! ករណីស្លាប់ដោយ COVID-19 នៅចក្រភពអង់គ្លេស កើនលើសប្រទេសចិន ខណៈមហាអំណាចធំៗចំនួន៥ មានអ្នកស្លាប់យ៉ាងច្រើនអនេក

(បរទេស)៖  តាមរយៈគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ១១និង៣០នាទីយប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងចក្រភពអង់គ្លេស បានកើនឡើងរហូតដល់ ៣,៦០៥នាក់ បន្ទាប់ពីក្នុងរយៈពេល២៤ម៉ោងមានមនុស្សថ្មីចំនួន៦៨៤នាក់បានស្លាប់ ដែលចំនួនអ្នកស្លាប់នេះ មានចំនួនតួលេខលើសប្រទេសចិនទៅទៀត។ ប្រទេសចិនមានចំនួនអ្នកស្លាប់ចំនួនតែ ៣៣២២នាក់។

អ្វីដែលសំខាន់នោះចំនួនអ្នកឆ្លងជំងឺ Covid-19 នៅចក្រភពអង់គ្លេស មានចំនួនតិចជាងប្រទេសចិន ត្រឹមតែ ៣៨,១៦៨នាក់ ចំណែកចិនមានចំនួន៨១,៦២០នាក់ ប៉ុន្តែបែរជាអង់គ្លេសមានអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះរីករាលដាលមុនគេនូវជំងឺដ៏សាហាវនេះ។

ក្រៅពីចក្រភពអង់គ្លេស ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរឹងមាំលើលោកនេះ, ក៏នៅមានប្រទសមហាអំណាចធំៗចំនួន៥ទៀត ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេលើពិភពលោក, ទី១៖ អ៉ីតាលី ទី២៖ អេស៉្បាញ ទី៣៖ អាមេរិក ទី៤៖ បារាំង និង ទី៥៖ អាល្លឺម៉ង់ មានករណីឆ្លងជាប់ចំណាត់ថ្នាក់ទី៤លើពិភពលោក។

១៖ អាមេរិក ករណីឆ្លងកើនដល់ ២៥៨,១១២ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០២នាក់ ស្លាប់សរុប ៦,៥៧២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១៩,៨២៧ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧៦៦នាក់ ស្លាប់សរុប ១៤,៦៨១នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១១៧,៧១០ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៨៧នាក់ ស្លាប់សរុប ១០,៩៣៥នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៨៩,៤៥១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០១នាក់ ស្លាប់សរុប ១២០៨នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៩,១០៥ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៤១៨នាក់ ស្លាប់សរុប ១៣៥៥នាក់៕

តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់ នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya