ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ជនជាតិចិន២នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ដែលលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ នៅភ្នំពេញ

ជនជាតិចិន២នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ដែលលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ នៅភ្នំពេញ

ភ្នំពេញ៖  លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន ប្រុសស្រី២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធករណី លក់និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់និងប្រកាសថា ជាការខុសច្បាប់  នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ។

នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ កម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់និងចែកចាយផលិតផលហាមឃាត់ ពោលគឺ ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ ។ ជនសង្ស័យមានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ឈិន អ៊ីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ។  រឹបអូសបាន ផលិតផលធ្វើតេស្តរក មេរោគកូវីដ១៩ ដោយខុសច្បាប់ ចំនួន១៣ប្រអប់ធំស្មើនឹងចំនួន២៦០ប្រអប់តូច ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya