ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យស្រ្តីអាជីវករម្នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅកំពង់ធំ

បណ្ដាលឲ្យស្រ្តីអាជីវករម្នាក់ រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅកំពង់ធំ

កំពង់ធំ:  នៅលើកំណាត់ផ្លូវខេត្តចំណុចគល់ស្ពានស្ទឹងសែនខាងជើង ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ  នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣៧នាទី  ។

រថយន្តម៉ាក Highland ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-8920 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ហើយបត់ឆ្វេងដោយឈ្មោះ ទោ គា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើករថយន្តឈ្នួល រស់នៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1Q-5736 បើកបរផ្លូវត្រង់ពីត្បូងទៅជើងដោយឈ្មោះ អឿន ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរអាជីវករ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព។

សមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងមករក្សាទុក និងនាំខ្លួនអ្នកបើកបរទៅអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែន​ ដើម្បីសួរបំភ្លឺ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya