ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ទីតាំងអិនធឺណេតយីហោ ម្លប់ជ្រៃ បង្កប់ល្បែងស៊ីសង ឃាត់មនុស្ស៦នាក់ ទាំងមេការ២នាក់ នៅភ្នំពេញ

ទីតាំងអិនធឺណេតយីហោ ម្លប់ជ្រៃ បង្កប់ល្បែងស៊ីសង ឃាត់មនុស្ស៦នាក់ ទាំងមេការ២នាក់ នៅភ្នំពេញ

ភ្នំពេញ៖  កាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែ មេសា ឆ្នាំ ២០២០ ទីតាំងអិនធឺណេតយីហោ ម្លប់ជ្រៃ បង្កប់ល្បែងស៊ីសងត្រូវ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹក នាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ខណ្ឌ ចំកាមនចុះបង្ក្រាបនិងដកហូតបានម៉ាស៊ីនល្បែងស៊ីសង ជាច្រើនរួមនិងម៉ូតូអ្នកលេងនិងមនុស្ស៦នាក់ទាំងមេការ២នាក់ផងដែរ នៅចំណុចផ្ទះលេខ៧៨០E3 ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ​ គឺគណៈបញ្ជាការឯកភាពខណ្ឌ​ បានចុះមកត្រួតពិនិត្យមើលនៅទីតាំងនេះ​ ស្រាប់តែបានប្រទះឃើញ​ប្រភេទម៉ាស៊ីនល្បែងស៊ីសងជាច្រើនគ្រឿង ដែលជាប្រភេទល្បែងស៉ីសងខុសច្បាប់​ ដែលត្រូវបានអាជ្ញាធរហាមឃាត់​។

​ ទីតាំងនេះ មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នៅប្រភេទ ម៉ាស៊ីនល្បែងស៊ីសង ជាច្រើនរួមនិងម៉ូតូអ្នកលេងនិងមនុស្ស៦នាក់ ទាំងមេការ២នាក់ ទាំងអស់នេះ ត្រូវបានអាជ្ញាធរខណ្ឌ ដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការ ចាត់ការបន្តតាមនិតិវិធី៕

{“source_sid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585909128069″,”subsource”:”done_button”,”uid”:”125D3A06-E350-44C6-8C03-CF75B98101C9_1585909123487″,”source”:”other”,”origin”:”unknown”}

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya