ព្រះសីហនុ ៖ កាលពីវេលាម៉ោងជា៨យប់ថ្ងៃទី១៣ខែគុម្ភះឆ្នាំ២០១៤ នៅចំណុចផ្លូវចូលទៅ កាន់សួនទេសភាពលើភ្នំមាស ស្ថិតក្នុងភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ។
យោងតាមការអះអាងពីជនរងគ្រោះ ឈ្មោះ ខូវ សុខ ហេង ភេទ ប្រុស អាយុ២៥ឆ្នាំមានទីលំនៅរាជធានីភ្នំពេញបាននិយាយថា រូបគេ និង ជនបង្កគឺជាម៉ូយរកស៊ីទិញលក់ម៉ូតូជាមួយគ្នាជាយូរមកហើយ។ កន្លងមករូបគេបានអោយជនបង្កនេះរកទិញម៉ូតូបានជាង២០គ្រឿងមកហើយពុំ ដែលមានបញ្ហានឹងគ្នានោះទេ ហើយនៅថ្ងៃកើតហេតុរូបគេបានជិះឡានតាក់ស៊ី មកពីភ្នំពេញមករកទិញម៉ូតូដូចសព្វមួយដង ហើយក៏ត្រូវជនបង្កប្រាប់ថាអោយមកឈប់នៅក្បែររោងចក្រញ៉ូស្តា ព្រោះមានគេលក់ម៉ូតូនៅម្តុំនោះ ។ ដូចនោះរូបគេក៏បានឈប់រថយន្តតាមការណាត់បន្ទាប់មកជនបង្កបានជិះ ម៉ូតូម៉ាកវ៉េវអ៊ី មកដឹករូបគេ ចូលតាមច្រកផ្លូវលំសំដៅមកកាន់សួនទេសភាពលើភ្នំមាស ប៉ុន្តែមកដល់ជិតសួន ជនបង្កប្រាប់ថាអោយនៅចាំទីនេះទៅម្ចាស់ម៉ូតូជិតមកដល់ហើយ ។
ការរង់ចាំបានអូសបន្លាយតាំងពីម៉ោងជិត៦ល្ងាច រហូតដល់ម៉ោងជាង៧យប់ ក៏ស្រាប់ជនបង្កបានទាញយកកាំបិតប៉័ងតោមកលបកាប់ពីក្រោយត្រូវមួយ កាំបិតចំកញ្ចឹងក ខណះពេលរូបគេភ្លេចខ្លួនរវល់ទូរស័ព្ទប្រាប់បងប្អូននៅក្រុងព្រះសីហនុ បន្ទាប់មករូបគេនិងជនបង្កបានប្រវាយប្រតប់មួយប្រាវដែរ តែដោយរូបគេពុំមានអ្វីនៅដៃទើប រូបគេហក់ចូលកូនជ្រោះនៅក្បែរនោះដើម្បីគេចខ្លួនពីសេចក្តីស្លាប់ រហូតបានជាងកន្លះម៉ោងទើបរូបគេបានដើរអោបក មកកាន់ទីភ្លឺដើម្បីអោយអ្នកជិតខាងជួយ ៕