ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ករណីគ្រឿងញៀន យកដែកកេះដុតមុងភួយលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆាបឆេះ

ឃាត់ខ្លួនបុរសម្នាក់ ករណីគ្រឿងញៀន យកដែកកេះដុតមុងភួយលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆាបឆេះ

កណ្ដាល:   ករណីបុរសម្នាក់ ដុតមុងភួយលើផ្ទះរបស់ខ្លួន បណ្ដាលឲ្យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និង កម្លាំងនគរបាលចុះអន្តរាគមន៍ ត្រង់ចំណុចភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាច  ។

ជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឈិន សុខនី ភេទប្រុស អាយុ៤ ០ឆ្នាំ រស់នៅភូមិទេពមន្ត្រី ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។

កន្លងមកជនសង្ស័យ ប្រើប្រាស់សារធាតុញៀន រហូតដល់មានបញ្ហាសតិមិនប្រកតី រស់នៅម្នាក់ឯង ហើយឪពុកម្តាយ មិនរស់នៅជាមួយទេ គឺនៅឯខេត្តកំពង់ធំ។ ស្រាប់តែនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុ ជនសង្ស័យ បានយកដែកកេះដុតមុងភួយលើផ្ទះខ្លួនឯង បណ្តាលឆាបឆេះរនាបផ្ទះ តែត្រូវប្រជាពលរដ្ឋជិតខាង និងកម្លាំងនគរបាល ប៉ុស្តិ៍ព្រះប្រសប់ ចុះអន្តរាគមន៍ពន្លត់ទាន់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya