ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ យកកាំបិតចុងស្រួចចាក់ទៅលើដើមទ្រូងយុវជនម្នាក់ទៀត បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់ពីផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដី នៅកណ្តាល

យុវជនម្នាក់ យកកាំបិតចុងស្រួចចាក់ទៅលើដើមទ្រូងយុវជនម្នាក់ទៀត បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់ពីផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដី នៅកណ្តាល

ខេត្តកណ្ដាល៖   កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ។ យុវជនម្នាក់ យកកាំបិតចុងស្រួចចាក់ទៅលើដើមទ្រូងយុវជនម្នាក់ទៀត បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់ពីផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដី ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ជនដៃដល់ឈ្មោះ ណាង សុខនី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ (គេចខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ វល្ល៍ មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (របួសមុតទ្រូងខាងស្ដាំ១កន្លែង) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។  កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាជាមួយ គ្នានៅមុខរោងលក់ទូរស័ព្ទរបស់ឈ្មោះ ជូរ សុខនោ  នៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ហើយក៏មានទំនាស់ពាក្យសម្ដីជាមួយគ្នា  បន្ទាប់មកជនសង្ស័យ បានយកកាំបិតចុងស្រួច មកចាក់ទៅលើជនរងគ្រោះត្រូវចំទ្រូងខាងស្ដាំចំនួន១កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ភ្លាមនោះឈ្មោះ ជូរ សុខនោ បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក ហើយមន្ទីរពេទ្យបង្អែកស្រុកបានបញ្ជូនទៅសង្រ្គោះបន្ដនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។  កម្លាំងជំនាញ កសាងសំណុំរឿង និងបន្តស្វែងរកចាប់ជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya