ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សង្វៀនជល់​មា​ន់ ស្ថិតក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦A ឃុំសូទិព្ទស្រុកជើងព្រៃ លេងពេញប​ន្ទុកស​មត្ថកិច្ច​មិនហ៊ា​នបង្ក្រាប ​ព្រោះ​ខ្លាច​ផ្កាប់​ឆ្នាំងបាយ នៅកំពង់ចាម

សង្វៀនជល់​មា​ន់ ស្ថិតក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦A ឃុំសូទិព្ទស្រុកជើងព្រៃ លេងពេញប​ន្ទុកស​មត្ថកិច្ច​មិនហ៊ា​នបង្ក្រាប ​ព្រោះ​ខ្លាច​ផ្កាប់​ឆ្នាំងបាយ នៅកំពង់ចាម

កំពង់ចាម៖ ភ្ញាក់ផ្អើលប្រជាពលរដ្ឋ នៅម៉ោង២និង៥នាទីនេះ ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុង រីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗ ជាច្រើនទៀតដូចជាអំពើចោរកម្មអំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ

សង្គមនាពេលបច្ចុប្បន្ន។

ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែល

មន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកប

ដោយប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន។ពិសេសល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងខេត្តកំពង់ចាម។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។

ជាក់ស្ដែងសង្វៀនជល់មាន់ស្ថិតក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦A ឃុំសូទិព្ទស្រុកជើងព្រៃខេត្តកំពង់ចាម ដុះស្លែទៅហើយនោះសមត្ថកិច្ចមិនហ៊ានបង្ក្រាបព្រោះខ្លាចផ្កាប់ឆ្នាំងបាយខណៈកូវីដដ៏ប្រល័យមកដល់។ នៅថៃ្ងពុធទី១ខែមេសា ឆ្នាំ២០២០នេះ នៅវេលាម៉ោង២និង០៥នាទីរសៀលមានក្រុមអ្នកញៀនល្បែង កំពុងតែចាប់គូរមាន់ជល់ភ្នាល់ដាក់លុយ ហូរកញ្ជ្រៀង មិនរំខានដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។តើលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កំពុងបើកដៃឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទដើម្បីដាក់ខែមែនឬ?​បើកលេងយ៉ាងពេញបន្ទុកជាពិសេសល្បែងជល់មាន់ និងអាប៉ោង មានអ្នកលេងចាញ់លក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេវ័ន្តក!​ ខណៈក្រុមអ្នកញៀនលេងល្បែងជល់មាន់ទាំងនេះ កំពុងតែចាប់គូរលេងភ្នាល់ដាក់លុយហូរកញ្ច្រៀវ ស្ថិតនៅក្នុងចំការស្វាយចន្ទីផ្លូវជាតិ៦Aឃុំសូទិព្ទស្រុកជើងព្រៃខេត្តកំពង់ចាម។​

ប្រជាពលរដ្ឋសម្ដែងនូវការភ័យខ្លាច និងរិះគន់ដោយលើកឡើងថា ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុង រីករាលដាលយ៉ាងពេញបន្ទុក គឺនាំឲ្យកើតមានបទ ល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុង គ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម នាពេលបច្ចុប្បន្ន។តើករណីនេះ! ជាភាពកម្សោយរបស់លោកអ៊ុន ចាន់ដា អភិបាលនៃ គណៈ អភិបាលខេត្តកំពង់ចាម ក្នុងតួនាទីជាគណៈបញ្ជាការឯកភាពខេត្តឬលោកឧត្តមសេនីយ៍ទោ ស្នងការខេត្តដោយផ្ទាល់ ខណ:ការបង្រា្កបល្បែងស៊ីសង គឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រភព័ត៌មានអះអាងថា អ្នក់កាន់ការវង់ល្បែងនេះមានលោក ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃជាខ្នងបង្អែកចាំការពារ យ៉ាងរឹងមាំ ដែលក្នុងនោះគេសង្កេតឃើញមានវង់អាប៉ោងដ៏ធំ ដែលកំពុងបាញ់លេងយ៉ាងគគ្រឹកគគ្រេង ក្រោមការ បើកដៃពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងមូលដ្ឋាន​ជាពិសេសគឺភាពមិនអើពើ ពីសំណាក់លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាមនោះតែម្ដង។ ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើត

មាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិសទៀតផង ដោយសារការព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ ទើបប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យលោក អ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមគួរខិតខំទប់ស្កាត់និងចាត់វិធានកា រ បង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោយរបស់រដ្ឋាភិបាល។

គួររំលឹកផងដែរថាអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាថ្ងៃទី១១ មករាបានដឹកនាំមន្រ្តីពាក់ព័ន្ធចុះបង្រ្កាបទីតាំង បនល្បែងជល់មាន់មួយកន្លែង នៅភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស។ ប្រជាពលរដ្ឋ បានសម្ដែងសេចក្ដីសប្បាយ រីករាយយ៉ាងខ្លាំង ចំពោះប្រតិបត្តិការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ។ បនល្បែង ជល់មាន់និង អាប៉ោងដ៏ធំមួយស្ថិត នៅភូមិគោហេ ឃុំព្រៃគុយ ស្រុកកងមាសខេត្តកំពង់ចាមធ្វើឲ្យអ្នកចាញ់ឈ្នះខ្ទង់ម៉ឺនដុល្លារក្នុងមួយគូនិងមួយក្តារនោះ។

សូមបញ្ជាក់ថាកាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យ មានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការ ជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើក ជាយូរមកហើយដោយ បំពានការអំពាវនាវ របស់ប្រមុខ

ក្រសួង មហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃាត់ទៀតផង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya